Connect with us

ថ្ងៃនេះជាថ្ងៃកំណើតលោក គង្គ ប៊ុនឈឿន អ្នកណាខ្លះនៅចាំកវីនិពន្ធដងស្ទឹងសង្កែខ្លះ

ទោះលោកទទួលអនិច្ចកម្មទៅក្តី តែទំនុកបទចម្រៀងរបស់លោកនៅតែដក់ជាប់ក្នុងចិត្តកូនខ្មែរគ្រប់ៗគ្នា

សង្គម៖ កវីនិពន្ធម្ចាស់បទ “ដងស្ទឹងសង្កែ” លោក គង្គ ប៉ុនឈឿន បានចាប់កំណើតនៅខេត្តបាត់ដំបង និង ជាបុគ្គលដែលមានទេពកោសល្យផ្នែកសិល្បៈភាពយន្ត ចម្រៀង និង សិល្បៈមួយចំនួនទៀតនោះបានបន្សល់នូវស្នាដៃល្បីៗជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយ។

លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកស្រី តាត គីមលន នៅឆ្នាំ ១៩៦៣ និង ទទួលបានកូនចំនួន៦នាក់ ប្រុស១ ស្រី៥ ដោយក្នុងចំណោមកូនទាំង៦របស់លោកមាន៥នាក់បានទៅរស់នៅលើទឹកដីប្រទេស ន័រវេសន៍ និង មានតែកូនស្រីម្នាក់ប៉ុណ្ណោះដែលរស់នៅប្រទេសកម្ពុជា។ លោក គង្គ ប៊ុនឈឿន បានចាប់កំណើតនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៣៩ និង ទទួលអនិច្ចកម្មនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ដោយសារជំងឺមហារីក។ បើទោះបីជាលោកបានទទួលអនិច្ចកម្មហើយក៏ដោយ ក៏កូនខ្មែរនៅតែចងចាំកវីដែលពោរពេញទៅដោយទេពកោសល្យ និង ជាបុគ្គលដែលតែងតែលើកស្ទួយនូវវិស័យសិល្បៈខ្មែរនេះដែរ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម