Connect with us

កម្ពុជា ជឿនលឿនច្រើនក្នុងការប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន

កម្ពុជា ជឿនលឿនច្រើនក្នុងការប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន

អ្នកវិនិយោគិនចិន បានលើកឡើងថា តាមការកត់សម្គាល់មើលឃើញថា ប្រជាជនកម្ពុជាបច្ចុប្បន្នគ្រប់ស្រទាប់វណ្ណៈទំាងអស់ កំពុងពេញនិយមប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន ជាពិសេសបានផ្លាស់ប្តូរផ្នត់គំនិតអ្នកប្រើប្រាស់ឱ្យចូលចិត្តបច្ចេកវិទ្យាទំនើប ឌីជីថល និងទាន់សម័យកាល។

នៅក្នុងពិធីសម្ពោធស្មាតហ្វូនទំនើបប្រភេទរ៉េដមី អេច (Redmi 8) និង រ៉េដមី អេចអេ (Redmi 8A) នៅកម្ពុជា កាលពីរាត្រីថ្ងៃទី១៨ តុលា ឆ្នាំ២០១៩ កន្លងទៅ លោក ភីកឃើរ ហ្គូវ (Peaker Gao) នាយកប្រតិបត្តិក្រុមហ៊ុន ស៊ាវមី ប្រចាំកម្ពុជា បានមានប្រសាសន៍ថា មូលហេតុដែលស្មាតហ្វូន ទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់គ្រប់វ័យ គឺមកពីភាពសម្បូរបែប នៃកម្មវិធីមានប្រយោជន៍ច្រើន ដែលត្រូវបានដាក់ឱ្យទាញយក និងប្រើប្រាស់ដោយសេរី។ ជាក់ស្តែង ការនាំយកស្មាតហ្វូនប្រភេទ រ៉េដមី ណូត មកកម្ពុជាពេលនេះ ក៏ជាប្រភេទស្មាតហ្វូន ដែលទទួលបានការពេញនិយមជាខ្លាំង ដោយគិតមកដល់ពេលនេះ ក្នុងពិភពលោក មានអ្នកប្រើប្រាស់លើសពី ១០០លាននាក់ឯណោះ។

លោកបញ្ជាក់ទៀតថា ស្មាតហ្វូនទាំងពីរប្រភេទនេះ មានសមត្ថភាពថតរូបច្បាស់ល្អ និងកម្មវិធីប្លែកៗជាច្រើនទៀត ជាពិសេសបំពេញតម្រូវការដល់អ្នកប្រើប្រាស់បានច្រើនម៉ោង សម្រាប់ការបញ្ចូលថ្មម្តង។

ស៊ាវមី គឺជាក្រុមហ៊ុនស្មាតហ្វូនធំទី៤ នៅលើពិភពលោក ព្រមទាំងបង្កើតនូវវេទិកាបណ្តាញ ឡត (IoT) របស់អ្នកប្រើប្រាស់ធំជាងគេលើលោក ដែលបានតភ្ជាប់ឧបករណ៍អេឡិចត្រូនិកច្រើនជាង ១៧១លានប្រភេទ ក្នុងវេទិកានេះ ក្នុងនោះមិនរួមបញ្ចូលស្មាតហ្វូន និង កុំព្យូទ័រយួរដៃឡើយ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com