Connect with us

ប៉ូលីសជប៉ុន ឆែកឆេរគ្រឿងញៀនមិនលើកលែងសូម្បីក្នុងខោទ្រនាប់

កុំចេះតែហ៊ានជាមួយជប៉ុន

ជប៉ុន៖ ថ្មីៗនេះ មន្ត្រីប៉ូលិសនៅព្រលានយន្តហោះមួយនៅប្រទេសជប៉ុន បានឃាត់ខ្លួនស្ត្រីជនជាតិថៃ ដែលមានអាយុចន្លោះពី ២០ ដល់ ៥០ឆ្នាំ ពាក់ព័ន្ធនឹងការលាក់គ្រឿងញៀនក្នុងខោទ្រនាប់។ ពួកគេ បានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន ១គីឡូក្រាមក្នុងស្ត្រីម្នាក់ៗ ដោយពួកគេ បានលាក់ក្នុងខោទ្រនាប់។

មកទល់ពេលនេះ ជប៉ុន បានឃាត់ខ្លួនឈ្មួយគ្រឿងញៀនជនជាតិថៃ ចំនួន ៣៧នាក់ ចាប់ពីដើមឆ្នាំ២០១៩មក ធ្វើឱ្យប៉ូលិសជប៉ុន មានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកដំណើរជនជាតិថៃ ដែលចូលទៅកាន់ប្រទេសជប៉ុន។

ការឃាត់ខ្លួនក្រុមស្ត្រីដែលលាក់គ្រឿងញៀនក្នុងខោទ្រនាប់ បានធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិ នៅទីក្រុង Fukuoka ។ ជារួម ក្នុងប្រតិបត្តិការថ្ងៃតែមួយ ជប៉ុនឃាត់ខ្លួនស្ត្រីថៃ ៧នាក់ ដែលគ្រោងយកថ្នាំញៀនទៅលក់ឱ្យជនបរទេសដែលរស់នៅប្រទេសជប៉ុន៕

ប្រភព៖ Coconuts

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម