Connect with us

ចិន បើកសង្វៀនកីឡាកាស នៅខេត្តសៀមរាប

ចិន បើកសង្វៀនកីឡាកាស នៅខេត្តសៀមរាប

សៀមរាប៖ សង្វៀនកីឡាកាស ដែលគ្រប់គ្រង់ដោយក្រុមហ៊ុនចិន aka Oriental Wrestling Entertainment ហៅកាត់ OWE នឹងបើកសម្ពោធជាផ្លូវការ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ តទៅ ក្រោមឈ្មោះ OWE Fight Club Show & Pub ។ នេះជាការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។

OWE ដែលគ្រប់គ្រងដោយអ្នកដឹកនាំភាពយន្តដែលមានប្រភពពីទីក្រុងសៀងហៃ ប្រទេសចិន លោក Fu Huayang បានចុះហត្ថលេខាជាមួយកីឡាករក្បាច់គុន និងកីឡាកាស មកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន ម៉ិកស៊ិក និង កាណាដា។

OWE ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៧ និងទាក់ទាញអ្នកដាក់ពាក្យ ដែលធ្លាប់មានបទពិសោធន៍ក្នុងវិស័យកីឡាកាស និងក្បាច់គុន ប្រមាណ ២សែននាក់។ ក្នុងនោះ បេក្ខជនតែ ៥០នាក់ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើស ដើម្បីហ្វឹកហាត់ជាកីឡាករអាជីព៕

 

    Loading...

    ពេញនិយម