Connect with us

មិនសរសើរមិនបាន និស្សិត២រូបបញ្ចប់សារណាដោយឆ្លាក់រូបលោកវេជ្ជបណ្ឌិត Richner

ទឹកដៃល្អណាស់

ភ្នំពេញ៖ កាលពីថ្ងៃទី ១៦-១៩ ខែតុលា ប៉ុន្មានថ្ងៃមុន កម្មវិធីប្រឡងបញ្ចប់សារណាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជំនាន់ទី ២៦ ដែលមានបួនជំនាញគឺ វិចិត្រកម្ម ចម្លាក់ តុបតែងលម្អនៃស្ថាបត្យកម្ម និង គំនូរសារគមនាគមន៍ បានបញ្ចប់ទៅដោយរលូន។

ក្នុងនោះដែរ និស្សិត ឈិន ពិសិដ្ឋ និង ព្រិច ពៅ ឯកទេសចម្លាក់បានជ្រើសរើសប្រធានបទ “វីរៈបុរសមនុស្សធម៌” ដោយអ្នកទាំង២បានឆ្លាក់រូបវេជ្ជបណ្ឌិត និង ជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាលោក Beat Richner មកបញ្ចប់ស្នាដៃការពារសារណារបស់ខ្លូន។ ដោយសារលោក Richner មានគុណយ៉ាងធំធេងចំពោះកុមារជាច្រើននៅកម្ពុជាទើបអតីតនិស្សិតដែលទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រ២រូបនេះសម្រេចចិត្តលើយកប្រធាននេះឡើងដើម្បីរំឮកគុណដល់លោក Richner។

គួរបញ្ជាក់ថា ស្នាដៃមួយដែលមានទឹកដៃល្អឥតខ្ចោះរំលេចទៅដោយពណ៌មាសភ្លឺត្រចះនេះត្រូវបានតម្កល់នៅក្នុងសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្រោយបញ្ចប់សារណាដើម្បីរក្សាសម្រាប់និស្សិតជំនាន់ក្រោយ ក៏ដូចជាភ្ញៀវជាតិ និង អន្តរជាតិទស្សនា៕

   

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម