Connect with us

ផ្សារទំនើបថៃនានា គ្រោងឈប់ប្រើប្រាស់ថង់ប្លាស្ទិក នៅឆ្នាំក្រោយ

សុទ្ធតែផ្សារធំៗ

ថៃ៖ យ៉ាងហោចណាស់ ផ្សារទំនើបចំនួន ៤៣ នៅក្នុងប្រទេសថៃ នឹងឈប់ប្រើប្រាស់ថង់ប្លាស្ទិក ចាប់ពីខែមករា ឆ្នាំ២០២០ តទៅ ដើម្បីចូលរួមការពារបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

ក្រុមហ៊ុនផ្សារទំនើបទាំងនោះ មានដូចជា 7-Eleven, CentralWorld, HomePro, Big C និងស្លាកយីហោល្បីៗជាច្រើនទៀត។ នេះបើយោងតាមការបញ្ជាក់ពីសមាជិកគណៈរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីធនធានធម្មជាតិថៃ លោក Warawut Silpa-archa កាលពីពេលថ្មីៗនេះ។

លោកបន្តថា ក្រសួងថៃ នឹងស្នើឱ្យតាមផ្សារបន្លែស្រស់ ផ្សារសហគមន៍ និង អ្នកចែកចាយបន្ត ឈប់ប្រើប្រាស់ថង់ប្លាស្ទិកផងដែរ។ ថៃ នឹងសម្រេចផែនការនេះឱ្យបាន នៅក្នុងរយៈពេល ២ឆ្នាំ។

ផ្សារទំនើបមួយចំនួន ក៏បានលើកទឹកចិត្តឱ្យអតិថិជនរបស់ខ្លួន យកថង់ពីផ្ទះដែលប្រើប្រាស់រួច ដើម្បីជៀសវាងការប្រើប្រាស់ថង់ថ្មី ដែលវាអាចកាត់បន្ថយថង់ប្លាស្ទិករាប់ពាន់លានថង់៕

ប្រភព៖ Coconuts

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម