Connect with us

តើកម្ពុជា អាចឆ្លងពូល ក្នុងវគ្គជម្រុះក្នុងពូលរបស់ពាន U19 អាស៊ីនេះបានដែរ ឬ ទេ?

តើកម្ពុជា អាចឆ្លងពូល ក្នុងវគ្គជម្រុះក្នុងពូលរបស់ពាន U19 អាស៊ីនេះបានដែល ឬ ទេ?

ភ្នំពេញ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតវគ្គជម្រុះ ក្នុងពូល G ពានរង្វាន់យុវជនអាយុក្រោម១៩ឆ្នាំទ្វីបអាស៊ី AFC U19 Championship 2020 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

កម្ពុជា ស្ថិតនៅពូលជាមួយ ក្រុម ថៃ ម៉ាឡេស៊ី ប៊្រុយណេ និង កោះម៉ារីណាខាងជើង ។ ក្នុងពូលនេះ កម្ពុជា អាចមានសង្ឃឹមនៅក្នុងការឆក់យក ៣ពិន្ទុ ពីប្រ៊ុយណេ និង កោះម៉ារីណាខាងជើង ក៏ប៉ុន្តែ សម្រាប់ជំនួបជាមួយក្រុមថៃ និង ម៉ាឡេស៊ី អាចមានការលំបាកបន្តិច។ ចំពោះ ម៉ាឡេស៊ី ត្រូវបានរាយការណ៍ថា ពួកគេបានធ្វើដំណើរទៅបោះជំរំហ្វឹកហាត់នៅឯប្រទេសអារ៉ាប់រួម ដើម្បីត្រៀមសម្រាប់វគ្គជម្រុះ ដែលធ្វើនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ជំនួបទី១ កម្ពុជា នឹងត្រូវប៉ះ ម៉ាឡេស៊ី នៅថ្ងៃទី២ ខែវិច្ឆិកា ម៉ោង១៨:៣០នាទី, ទី២ កម្ពុជា ជួប កោះម៉ារីណាខាងជើង ថ្ងៃទី៤ វិច្ឆិកា ម៉ោង១៨:៣០នាទី, ទី៣ កម្ពុជា ជួប ថៃ ថ្ងៃទី៨ វិច្ឆិកា ម៉ោង១៨:៣០ និងជំនួបទី៤ កម្ពុជា ប៉ះ ប៊្រុយណេ ថ្ងៃទី១០ វិច្ឆិកា ម៉ោង១៥:៣០នាទី។

សូមជម្រាបថា ស្ថានីយទូរទស្សន៍របស់ CBS បានទទួលសិទ្ធិផ្ដាច់មុខក្នុងការផ្សាយផ្ទាល់ ការប្រកួតវគ្គជម្រុះពានរង្វាន់យុវជនអាស៊ី AFC U19 Championship 2020 ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម