Connect with us

កញ្ញា ស៊ុយ បូណាវីន ក្លាយជាបេក្ខភាពតែម្នាក់គត់ដែលចូលរួមប្រកួត “Miss Cosmoworld 2019” នៅម៉ាឡេស៊ី

គាំទ្រឈុតសម្លៀកបំពាក់ខ្មែរ “ធីតាកម្ពុជាក្រុងចតុមុខមង្គល”

ភ្នំពេញ៖ តារាម៉ូឌែលកញ្ញា ស៊ុយ បូណាវីន ជាតារាម៉ូឌែលតែម្នាក់គត់ដែលបានក្លាយជាបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជា ដែលត្រូវចេញទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ដ៏ធំ “Miss Cosmoworld 2019” នៅក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ហើយមានប្រទេសជាង ២០ប្រទេសចូលរួមកម្មវិធីនេះផងដែរ។

តារាម៉ូឌែលកញ្ញា ស៊ុយ បូណាវីន គាត់បានបញ្ជាក់ថា កញ្ញាសម្រេចចិត្តជ្រើសរើសយកឈុតតំណាងប្រទេសជាតិមួយដែលមានឈ្មោះថា “ធីតាកម្ពុជាក្រុងចតុមុខមង្គល” សម្រាប់បង្ហាញក្នុងការប្រកួត “Miss Cosmoworld 2019” ដើម្បីឱ្យអន្តរជាតិបានស្គាល់ពីវប្បធម៌ និងអរីយធម៌ នៃឈុតសម្លៀកបំពាក់ខ្មែរ បន្ថែមពីនេះទៀតកញ្ញាក៏យកក្បាច់គុនល្បុក្កតោខ្មែរ បង្ហាញនៅទីនោះផងដែរ។

ចំពោះការបញ្ជាក់កញ្ញា ស៊ុយ បូណាវីន កញ្ញាពិតជាមានអារម្មណ៍យ៉ាងរំភើបខ្លាំង ដែលបានក្លាយជាបេក្ខភាពមួយរូបតំណាងឱ្យប្រទេសកម្ពុជា ដែលបានទៅចូលរួមប្រកួតកម្មវិធី “Miss Cosmoworld 2019” លំដាប់អន្តរជាតិ កញ្ញានឹងបង្ហាញនៅអ្វីដែលជារបស់ខ្មែរ ក្នុងនោះមានវប្បធម៌ សិល្បៈ កេរ្តិ៍ដំណែល ដែលជាសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត ដើម្បីបង្ហាញឱ្យអន្តរជាតិបានឃើញថាខ្មែរជាប្រទេសអច្ឆរិយពិតៗ។ កញ្ញា ស៊ុយ បូណាវីន បានប្រាប់បន្តទៀតថា កញ្ញានឹងខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជាតិខ្មែរ ក្នុងការប្រកួត “Miss Cosmoworld 2019” ដែលប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅឯប្រទេសកម្ពុជា៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម