Connect with us

លោកទូតអាមេរិក កំពុងរៀនភាសាខ្មែរយ៉ាងយកចិត្តទុកដាក់

សង្ឃឹមថា លោកនឹងអាចនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ ថា លោក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ផាតទ្រីក ម៉ឺហ្វី (Patrick Murphy) បាននិងកំពុងរៀនភាសាខ្មែរ នៅក្នុងស្ថានទូតអាមេរិក។

លោកទូតអាមេរិក ហាក់បង្ហាញទឹកមុខសប្បាយរីករាយ ក្នុងការក្រេបយកនូវចំណេះដឹងភាសាខ្មែរ អំឡុងការបំពេញការងាររបស់លោក នៅក្នុងប្រទេសកម្ពុជា។ លោក ម៉ឺហ្វី ក៏ធ្លាប់បានបង្ហោះរូបថតជាច្រើន ទាក់ទងនឹងសកម្មភាពរបស់លោក នៅក្នុងរាជធានីភ្នំពេញ ដូចជាការដើរផ្សារ ការហាត់កីឡា ការភ្លក់រសជាតិនូវមុខម្ហូបខ្មែរ និងសកម្មភាពសប្បុរសធម៌ ការផ្តល់ឈាម ជាដើម៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម