Connect with us

រឿង ”Once Upon a Time in Hollywood” ត្រូវអាក់ខានចាក់នៅរោងភាពយន្តដោយសារកូនស្រី លី សៀវឡុង

បើអ៊ីចឹងមែននោះ លីសៀវឡុងនៅក្នុងសាច់រឿងនិងនៅក្រៅខុសគ្នាដាច់ហើយ

ហូលីវូដ៖ រឿង “Once Upon a Time in Hollywood” បានផ្អាកការចាក់ផ្សាយនៅក្នុងរោងភាពយន្តប្រទេសចិនដោយសារកូនស្រីរបស់លោក Bruce Lee បានធ្វើការជំទាស់ថាក្នុងរឿងបានបង្ហាញអត្ថន័យឪពុកនាងមានចរិតក្រអឺតក្រទម។ ក្រោយមានព័ត៌មានចម្រូងចម្រាសនេះឡើង ក្រុមខ្សែភាពយន្តបូណាក៏បានរាយការណ៍បញ្ជាក់ឱ្យអ្នកផលិតភាពយន្តដែលធ្លាប់ទទួលបានពានរង្វាន់អូស្ការលោក Tarantino ត្រូវធ្វើការកែតម្រូវភាពយន្តឡើងវិញ។ បន្ថែមពីនេះផងដែរ Tarantino ធ្លាប់និយាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែរថា Bruce Lee គឺជាមនុស្សដែលមានអត្តចរិតក្រអឺតក្រទម ប៉ុន្តែទោះជាយ៉ាងណាលោកនឹងមិនធ្វើការកាត់ឈុតឆាកនៅក្នុងភាពយន្ត Once Upon a Time in Hollywood ឡើយ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម