កុំឱ្យមើលគ្នា សាលារៀនមួយ តម្រូវឱ្យសិស្សពាក់កេសពេលប្រឡង
ចេះតែមានហើយ!
ឥណ្ឌា៖ សាលារៀនមួយនៅប្រទេសឥណ្ឌា បានតម្រូវឱ្យសិស្សានុសិស្ស ពាក់កេសកាតុង ដើម្បីកុំឱ្យលួចមើលគ្នាពេលប្រឡង ដែលត្រូវបានគេចែកចាយរូបភាពសកម្មភាពនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គម។
នាយកសាលាបានឱ្យដឹងថា សាលារៀន នៅទីក្រុង Haveri រដ្ឋ Karnataka ប្រទេសឥណ្ឌា បានអនុវត្តវិធានការនេះ កាលពីថ្ងៃពុធ សប្ដាហ៍មុន។ គេបានចោះប្រហោងខាងមុខលើកេស សម្រាប់តែសិស្សមើលក្រដាសវិញ្ញាសាប្រឡងប៉ុណ្ណោះ។
រូបថត ដែលត្រូវបានចែកចាយក្នុងបណ្ដាញសង្គមហ្វេសប៊ុកនេះ ត្រូវបានរិះគន់យ៉ាងខ្លាំង ខណៈនាយកសាលារៀន បានចេញមុខបកស្រាយ និងធ្វើការសូមអភ័យទោសជាសាធារណៈផងដែរ។ ចំណែកប្រធានមន្ទីរអប់រំរដ្ឋ បានលើកឡើងថា ទង្វើរបស់សាលារៀននេះ មិនអាចទទួលយកបានឡើយ ព្រោះជាការមើលងាយ ចាត់ទុកសិស្សដូចសត្វធាតុ ហើយលោក បានព្រមានចាត់វិធានការចំពោះទង្វើរបស់សាលានេះ។ យ៉ាងណាមិញ សាលារៀន បានផ្ញើលិខិតសូមអភ័យទោសទៅកាន់មន្ទីរអប់រំរួចរាល់ហើយ៕
ប្រភព៖ CNN
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍