Connect with us

លោកតា វុិចទ័រ ក្លាយជាតុលាការមុខដែកចិន កាត់ទោសប្រហារជីវិតអ្នកខុសច្បាប់

ពិតជាចង់ទស្សនារឿងថ្មីរបស់លោកតាវ៉ិចទ័រមែន

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានជនល្មើសម្នាក់ដែលបានប្រព្រឹត្តខុសនឹងច្បាប់ ក៏ត្រូវបានតុលាការមុខដែកចិន លោកតា វុិចទ័រ ចាប់បានយកមកកាត់ទោសប្រហារជីវិតនៅទីលានវាលពិឃាដ។ ពិតជាអស់សំណើចជាមួយរូបថតសម្តែងជាមន្ត្រីតុលាការចិនជំនាន់មុន ក៏បានធ្វើឱ្យប្រិយមិត្តអស់សំណើច ជាមួយតួអង្គសម្តែងដែលមានគីឡូធ្ងន់គឺតារាកំប្លែង នាយ ធុង ហើយក្នុងនោះក៏មានផលិតករដឹកនាំប្រម៉ូត លោក ឧត្តម វិវឌ្ឍន៍ និងផលិតករដឹកនាំក្រុមកំប្លែងប្រចាំ CBS លោកតា វុិចទ័រ ចូលរួមសម្តែងផងដែរ។

សូមបញ្ជាក់ថា នេះជាការថតប្រម៉ូតសម្រាប់ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN និង MYTV តែប៉ុណ្ណោះ ហើយក៏មានលាយឡំជាមួយឈុតឆាកកំប្លែងខ្លីៗ បើប្រិយមិត្តបានទស្សនាហើយប្រាកដជាសើចជាមួយការសម្តែងឈុតឆាកបែបរឿងចិន របស់តួអង្គនីមួយៗ។ សម្រាប់លោកតា វុិចទ័រ គឺមិនដែលថតនៅឈុតឆាកបែបនេះទេ ក៏ជាលើកទីមួយដែលសម្រាប់រូបគាត់ដែលបានមកសម្តែងជាតុលាការមុខដែកចិន មានសេនាអមសងខាង ពិសេសអ្នកពិឃាដវិញគឺគាត់មានគីឡូរហូតទៅដល់២០០គីឡូថែមទៀត៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម