កម្ពុជា សម្រេចប្រើប្រាស់ឈុតកាលឈ្នះ ថៃ វៀតណាម សម្រាប់វគ្គជម្រុះពាន U19 អាស៊ី
កម្ពុជា សម្រេចប្រើប្រាស់ឈុតកាលឈ្នះ ថៃ វៀតណាម សម្រាប់វគ្គជម្រុះពាន U19 អាស៊ី
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញផ្សាយបញ្ជីឈ្មោះកីឡាករបឋមសម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតវគ្គជម្រុះក្នុងពូល ពានរង្វាន់ AFC U19 Championship 2020 Qualifiers នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នេះ។
គេសង្កេតឃើញថា បញ្ជីឈ្មោះនេះ ស្ទើរតែដូច ៩០% នឹងបញ្ជីឈ្មោះកីឡាករ ដែលចូលរួមការប្រកួតពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៨ឆ្នាំ AFF U18 Championship 2019 នៅប្រទេសវៀតណាម ដែលពេលនោះ កម្ពុជា បានយកឈ្នះលើក្រុម ថៃ និង វៀតណាម ដើម្បីសាងប្រវត្តិសាស្ត្រឱ្យកម្ពុជា។ គ្រានោះ កម្ពុជា បានយកឈ្នះ ថៃ ដោយលទ្ធផល ៤-៣ និង ឈ្នះវៀតណាម ដែលជាម្ចាស់ផ្ទះ ដោយលទ្ធផល ២-១ ។
ជាការកត់សម្គាល់ ខ្សែប្រយុទ្ធឆ្នើម សៀង ចន្ធា នៅតែជាប់ក្នុងបញ្ជីសម្រាប់ត្រៀមវគ្គជម្រុះ AFC U19 Championship នេះ ផងដែរ។ យ៉ាងណាក៏ដោយ ការសាងប្រវត្តិសាស្ត្ររបស់កម្ពុជា លើក្រុមថៃ និង វៀមណាម បានកើតចេញពីការសហការគ្នារវាងកីឡាករទាំងអស់ក្នុងក្រុម កាលពីការប្រកួត AFF U18 Championship កន្លងទៅ។
សម្រាប់វគ្គជម្រុះ AFC U19 Championship នេះ កម្ពុជា ស្ថិតនៅពូល G ជាមួយថៃ ម៉ាឡេស៊ី ប៊្រុយណេ និង កោះម៉ារីណាខាងជើង។
សូមជម្រាបថា ស្ថានីយទូរទស្សន៍របស់ CBS បានទទួលសិទ្ធិផ្ដាច់មុខក្នុងការផ្សាយផ្ទាល់ ការប្រកួតវគ្គជម្រុះពានរង្វាន់យុវជនអាស៊ី AFC U19 Championship 2020 ដែលចាប់ផ្ដើមពីថ្ងៃទី២ ដល់ ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

បញ្ជីចាស់ កាលប្រកួតនៅវៀតណាម
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍