Connect with us

វិលមកសាជាថ្មី ជាមួយព្រឹត្តិការណ៍ដ៏ញាក់សាច់ តើនរណាជាជើងខ្លាំងក្នុងការប្រកួត ONE Championship DAWN OF VALOR

សុទ្ធតែជើងខ្លាំង ធានាថាកាន់តែជក់ចិត្តទៀតហើយសប្តាហ៍នេះ

ភ្នំពេញ៖ សប្តាហ៍នេះ រឹតតែអស្ចារ្យជាមួយកំពូលព្រឹត្តិការណ៍ដ៏ធំលំដាប់អន្តរជាតិ ONE Championship DAWN OF VALOR ជួបជាមួយគូប្រកួតជាច្រើន មកពីបណ្តាប្រទេសផ្សេងៗគ្នា នឹងមកជួបគ្នាក្នុងពេលតែមួយ ធ្វើឱ្យកក្រើកឆាកប្រកួត ពេលនោះប្រិយមិត្តនឹងបានដឹងថាអ្នកណាជាជើងខ្លាំង ក្នុងព្រឹត្តិការណ៍ ONE Championship DAWN OF VALOR នេះ។

ទស្សនិកជន នឹងបានទស្សនាការប្រកួតទាំងនោះ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ រួមមានកីឡាករ កីឡាការិនី ខ្លាំងៗដូចជា៖
– ZEBAZTIAN KADESTAM vs KIAMRIAN ABBASOV
– REGIAN EERSEL vs NIEKY HOLZKEN
– PRISCILLA HERTATI LUMBAN GAOL vs BOZHENA ANTONIYAR
និងមានកីឡាករ កីឡាការិនីជាច្រើនរូបទៀត នឹងមកជួបគ្នាក្នុងព្រឹត្តិការណ៍ ONE Championship DAWN OF VALOR នេះ។

សប្តាហ៍នេះប្រាកដជាជក់ចិត្ត ជាមួយកំពូលអ្នកប្រយុទ្ធ ព្រោះពួកគេកំពុងតែសម្លឹងមុខគ្នា ចង់ស៊ីសាច់ហុតឈាម ត្រៀមកណ្តាប់ដៃ គ្រហឹមដូចតោ ។ តើអ្នកណាខ្លះនឹងបែកឈាមនៅយប់ថ្ងៃសុក្រនេះ? តើនរណានឹងក្លាយជាជើងខ្លាំងប្រចាំ ONE Championship DAWN OF VALOR?

ស្ថានីយទូរទស្សន៍ CTN និង Page CTN នឹងធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតនេះ នៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨:១៥ នាទីយប់ ដល់ម៉ោង ១២:០០យប់ ពីទីក្រុងហ្សាហ្គាតា ប្រទេសឥណ្ឌូនេស៊ី៕

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម