Connect with us

ទេព បូព្រឹក្ស បង្ហាញរូបថតជាច្រើនសន្លឹកជាមួយគូស្នេហ៍លោក ជី ដេវីត ដោយបង្កប់អត្ថន័យ…

កុំគិតអីច្រើនពេក Idol ទាំងពីរ

ភ្នំពេញ៖ កញ្ញា ទេព បូព្រឹក្ស កំពុងតែធ្វើឱ្យប្រិយមិត្តចាប់នៅចំណុចពិសេសរបស់កញ្ញា ក្រោយពីកញ្ញា ទេព បូព្រឹក្ស បានបញ្ចេញរូបថតជាច្រើនសន្លឹកជាមួយគូស្នេហ៍ លោក ជី ដេវីត ទាំងនេះបានបង្ហាញថា អ្នកទាំងពីរស្រឡាញ់គ្នាដល់កម្រិតកំពូល តែទោះជាយ៉ាងណាវិញ អ្នកទាំងពីរក៏មិនទាន់បញ្ចេញនៅដំណឹងល្អរបស់ខ្លួនថានឹងគ្រោងចូលរោងការនៅពេលណានោះឡើយ។

បន្ទាប់ពីប្រិយមិត្តដែលស្រឡាញ់ និងគាំទ្រកញ្ញា ទេព បូព្រឹក្ស ក៏បានលាន់មាត់សរសើរអ្នកទាំងពីរ ទោះជាមានរឿងអ្វីកើតឡើងជាច្រើនក៏ដោយ អ្នកទាំងនៅតែមិនបោះបង់ក្តីស្រឡាញ់រវាងគ្នានិងគ្នា ទោះជាជួបឧបសគ្គច្រើនក៏ដោយ។
ក្នុងការបង្ហោះរូបស្វីតជាច្រើនសន្លឹកនេះមក កញ្ញា ទេព បូព្រឹក្ស ក៏បានបង្ហោះសារអមជាមួយអត្ថន័យ “វាមិនមានបញ្ហាទេប្រសិនបើយើងបានរៀបការឬមិនទាន់រៀបការខ្ញុំគ្រាន់តែចង់អោយមានរឿងដដែលកើតឡើងដូចអ្វីដែលយើងមានក្នុងពេលបច្ចុប្បន្ននេះ។

គ្មានការប្រយុទ្ធគ្នាទេ ការមើលមុខគ្នារាល់ថ្ងៃ ដើរលេងជាមួយគ្នាស្រឡាញ់គ្នាហើយមិនអាចរស់នៅដោយគ្មានគ្នាបានឡើយ។ បើថ្ងៃណាមួយយើងត្រូវឃ្លាតឆ្ងាយនៅថ្ងៃនោះក៏ជាថ្ងៃចុងក្រោយនៃជីវិតរបស់ខ្ញុំនៅលើភពផែនដីនេះដែរ” នេះជាសារមួយដ៏បង្កប់ន័យយ៉ាងខ្លាំង សម្រាប់អ្នកទាំងពីរ បន្ថែមពីនេះទៀតអ្នកក៏មិនទាន់គិតអ្វីផ្សេងនោះឡើយ៕

   

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម