កុំព្រួយបារម្ភសម្រាប់និស្សិតដែលរៀនជំនាញផ្នែកសណ្ឋាគារ ខណៈក្រសួងទេសចរណ៍អះអាងថា កម្ពុជា នៅត្រូវការសណ្ឋាគារជាច្រើនទៀត ដើម្បីឆ្លើយតបនឹងកំណើន ភ្ញៀវទេសចរ
ភ្នំពេញ ៖ ក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញការព្យាករណ៍ថា នៅឆ្នាំ២០១៨នេះ កម្ពុជានឹងទទួលបាន ភ្ញៀវអន្តរជាតិប្រមាណ ៦,២លាននាក់ និង នៅឆ្នាំ២០២០ ប្រមាណជាង ៧លាននាក់ ខណៈដែលឆ្នាំ២០៣០ នឹងអាចទទួលបានទេសចរ អន្តរជាតិប្រមាណ ១៥លាននាក់ និងទេសចរជាតិ ប្រមាណ១៣លាននាក់។
ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរនេះ កម្ពុជា ត្រូវការសណ្ឋាគារប្រមាណជាង ១០ម៉ឺនបន្ទប់ (សណ្ឋាគារប្រណិត លំដាប់ផ្កាយ ៤ និង ផ្កាយ៥ ប្រមាណ៦០% ស្មើប្រមាណ ៦ម៉ឺនបន្ទប់) នៅទូទាំងប្រទេស ។ ក្នុងនោះ សម្រាប់ខេត្តព្រះសីហនុ ត្រូវការបន្ទប់សណ្ឋាគារ ជាង ៣ម៉ឺនបន្ទប់បន្ថែមទៀត (សណ្ឋាគារប្រណិតជាង ២ម៉ឺនបន្ទប់) ដើម្បីឆ្លើយតបនឹងតម្រូវការកំ ណើនភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ២លាននាក់ និងទេសចរជាតិប្រមាណ ៣លាននាក់ ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្រចំពោះគម្រោងវិនិយោគលើវិស័យទេសចរណ៍ និង បានអំពាវនាវឲ្យមានការវិនិយោគបន្ថែមទៀតប្រកបដោយគំនិតច្នៃប្រឌិត និងទទួលខុសត្រូវខ្ពស់ គោរពតាមបទដ្ឋានបរិស្ថាន និងគោលការណ៍ការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ ដើម្បីឆ្លើយតបនឹងកំណើនទេសចរ និងនិរន្តរភាពទេសចរណ៍ នាពេលបច្ចុប្បន្ន និងពេលអនាគត។
សូមជម្រាបថា បច្ចុប្បន្ននេះ កម្ពុជាមានសណ្ឋាគារប្រមាណជាង ៨០០ កន្លែង ស្មើនឹង ៤៦ពាន់ បន្ទប់ (ក្នុងនោះសណ្ឋាគារប្រណិតមានប្រមាណជាង ២ម៉ឺនបន្ទប់) ដោយឡែក្នុងនោះខេត្តព្រះសីហនុមាន សណ្ឋាគារ ៦៩កន្លែង ស្មើនឹងជាង ៤ពាន់បន្ទប់ (សណ្ឋាគារប្រណិតមានទើបមានប្រមាណជាង ១០០០បន្ទប់) ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍