Connect with us

ព្រះមហាក្សត្រកម្ពុជា យាងដល់វិមានអធិរាជជប៉ុន

ព្រះមហាក្សត្រកម្ពុជា យាងដល់វិមានអធិរាជជប៉ុន

ជប៉ុន៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងចូលរួម ពិធីឡើងរាជាភិសេកព្រះចៅអធិរាជថ្មីរបស់ជប៉ុន ណារូហ៊ីតូ នៅវិមានអធិរាជ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នេះ នាទីក្រុងតូក្យូ ប្រទេសជប៉ុន។

ព្រះរាជពិធីនៅព្រឹកថ្ងៃនេះ មានភ្ញៀវចំនួន ២០០០ នាក់ មកពីក្នុងប្រទេសជប៉ុន និងមកពីបណ្តាលប្រទេសមួយចំនួនទៀត នៅលើពិភពលោក។ ព្រះអង្គម្ចាស់ក្រោន នៃប្រទេសជប៉ុនហ្វូមីទីតូ ដែលត្រូវបានគេស្គាល់ថា អាគីស៊ីណូ និងនាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញទៅដល់មុនពេលគ្រងរាជ្យផងដែរ។

សូមជម្រាបថា ព្រះចៅអធិរាជ ណារូហ៊ីតូ ជាព្រះចៅអធិរាជទី១២៦របស់ជប៉ុន ដែលជារាជវង្សចំណាស់ជាងគេនៅលើពិភពលោក ដែលអ្នកប្រវត្ដិសាស្ដ្រនិយាយថា មានអាយុកាល ១៥០០ ឆ្នាំ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម