Connect with us

ក្រសួងប្រកាសឱ្យប្រុងប្រយ័ត្ន រន្ទះ និងខ្យល់កន្ត្រាក់ ដោយសារជ្រលងសម្ពាធខ្ពស់ពីចិន

ក្រសួងប្រកាសឱ្យប្រុងប្រយ័ត្ន រន្ទះ និងខ្យល់កន្ត្រាក់ ដោយសារជ្រលងសម្ពាធខ្ពស់ពីចិន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៥ ដល់ ៣១ ខែតុលា ឆ្នាំ២០១៩ ដោយកម្ពុជា នឹងទទួលរងនូវជ្រលងសម្ពាធខ្ពស់ ខ្សោយពីប្រទេសចិន ដែលធ្វើឱ្យមានភ្លៀងធ្លាក់តាមបណ្ដារាជធានី ខេត្តមួយចំនួន។

ក្រសួងឱ្យដឹងថា ចាប់ពីថ្ងៃទី២៨-៣១ ខែតុលា ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ រតនគិរី និងខេត្តមណ្ឌលគិរី នឹងអាចមានភ្លៀងធ្លាក់ដោយអន្លើ នៅក្នុងកម្រិតបរិមាណពី ខ្សោយ ទៅ តិច ។ ចាប់ពីថ្ងៃទី២៥-៣១ ខែតុលា ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង រាជធានីភ្នំពេញ និងខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតបរិមាណពី តិច ទៅ មធ្យម ។

ក្រសួង ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន ជាពិសេសបណ្ដាខេត្តនៅតំបន់វាលទំនាបភាគខាងក្រោម៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម