Connect with us

ព្រះចៅអធិរាជថ្មីរបស់ជប៉ុន ដោះលែងអ្នកទោសកន្លះលាននាក់ ក្រោយពិធីគ្រងរាជ្យ

ព្រះចៅអធិរាជថ្មីរបស់ជប៉ុន ដោះលែងអ្នកទោសកន្លះលាននាក់ ក្រោយពិធីគ្រងរាជ្យ

ជប៉ុន៖ អ្នកទោសប្រហែល ៥៥ម៉ឺននាក់ ត្រូវបានដោះលែងឱ្យមានសេរីភាព ក្នុងឱកាសនៃពិធីឡើងគ្រងរាជរបស់ព្រះចៅអធិរាជថ្មីរបស់ប្រទេសជប៉ុន ណារូហ៊ីតូ កាលពីថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលជប៉ុន នៅមុនពិធីគ្រងរាជ្យ ដែលបានប្រារព្ធនៅវិមានព្រះចៅអធិរាជ នៅទីក្រុងតូក្យូ។

សេចក្ដីប្រកាសឱ្យដឹងថា អ្នកទោស ៨០% ដែលត្រូវបានដោះលែង ត្រូវជាប់ពន្ធនាគារ ដោយសារបទល្មើសពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ និងការរំលោភបំពាន់ច្បាប់ចរាចរណ៍។ សេចក្ដីប្រកាសបន្តថា នេះជាការផ្ដល់ឱកាសមួយ សម្រាប់ប្រជាពលរដ្ឋជប៉ុន ដើម្បីលាងជម្រះនូវអំពើអាក្រក់របស់ខ្លួន និងចាប់ផ្ដើមជីវិតថ្មី។

ព្រះចៅអធិរាជ ណារូហ៊ីតូ ជាព្រះចៅអធិរាជទី១២៦ របស់ប្រទេសជប៉ុន ដែលទ្រង់ជារាជវង្សចំណាស់ជាងគេ នៅលើពិភពលោក ដែលមានអាយុកាល ១៥០០ឆ្នាំ៕

ប្រភព៖ Newser.com

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម