Connect with us

លោក Eno ដឹកដៃអ្នកនាង សុគន្ធា ភរិយាលោក រ៉ាយុទ្ធ ត្រឡប់ចូលមកសម្តែង MV សាជាថ្មី

ចាប់អារម្មណ៍ជាខ្លាំងក្រោយ Eno ហៅអ្នកនាង សុគន្ធា មកវិញបាន

ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងដ៏ល្បីរបស់ផលិតកម្ម “សាន់ដេ” លោក Eno បានធ្វើឱ្យប្រិយមិត្តកាន់តែចាប់អារម្មណ៍ ក្រោយរូបលោក បានបង្ហោះថា លោកបាននាំតារាសម្តែងជើងចាស់អ្នកនាង សុគន្ធា ត្រូវជាភរិយាលោក រ៉ាយុទ្ធ ឱ្យវិលត្រឡប់ចូលសម្តែង MV សាជាថ្មីជាមួយបទចម្រៀងជាច្រើន ដូចជាបទ “មិនមែនស្អប់អ្នកចាស់ តែមិនចង់ឃើញមុខ” និងបទ “ដឹងអត់បងមិនបាន ហេតុអ្វីនៅតែក្បត់” ដែលកំពុងតែផលិតជា Audio ហើយលោក Eno ត្រៀមចេញ MV ដែលសម្តែងដោយអ្នកនាង សុគន្ធា ក្នុងពេលឆាប់ៗនេះផងដែរ។

ប្រិយមិត្តជាច្រើននាក់ ប្រាកដជាដឹងថា តារាចម្រៀងលោក Eno បច្ចុប្បន្ននេះ ជាតារាចម្រៀងមួយរូប កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ ហើយលោក ក៏ជាអ្នកគ្រប់គ្រង Team Original Song ដែលរូបលោក Eno ផ្ទាល់ជាអ្នកនិពន្ធបទ Original ជូន Team របស់ខ្លួន ដោយគ្មានការចម្លងពីបរទេសនោះឡើយ។ លោក Eno ក៏សង្ឃឹមថា វត្តមានរបស់តារាសម្តែងជើងចាស់អ្នកនាង សុគន្ធា នឹងទទួលបានការចាប់អារម្មណ៍ច្រើន ជាមួយការសម្តែងរបស់គាត់ ពិសេសឈុតឆាកសម្តែងរបស់អ្នកនាងនៅក្នុងសាច់រឿងរបស់បទចម្រៀង ដោយសារអ្នកនាង សុគន្ធា ក៏ជាតារាសម្តែងមួយរូប ដែលល្បី ហើយគេស្គាល់ថា អ្នកនាងមានជំនួញខាងផលិតផលលក់អនឡាញមួយរូបផងដែរ។

លោក Eno កំពុងពន្លឿនក្នុងការថត MV ឱ្យបានខ្លះៗ ក្រោយតារាសម្តែង អ្នកនាង សុគន្ធា ត្រូវចាកចេញពីកម្ពុជាទៅសហរដ្ឋអាមេរិក នៅថ្ងៃទី២៥ ខែតុលា ស្អែកនេះហើយ។ លោក Eno បានបង្ហើបប្រាប់ថា បទចម្រៀងដែលត្រូវចេញ MV នោះ មិនទាន់បានបង្ហោះជាផ្លូវការនៅឡើយ ដោយរូបលោកសង្ឃឹមខ្ពស់នូវ អត្ថន័យរបស់បទចម្រៀង និងបទភ្លេងថ្មីនេះ នឹងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេសនៅពេលដែល MV នេះត្រូវបានបញ្ចេញនៅបណ្តេញសង្គមហ្វេសប៊ុក ឬ Chanel Youtube ENO OFFICIAL របស់លោក Eno ផងដែរ៕

  

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម