Connect with us

ឥណ្ឌូណេស៊ី ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ World Cup U20 នៅឆ្នាំ២០២១

អបអរសាទរដល់ឥណ្ឌូណេស៊ី!

បរទេស៖ ប្រទេសឥណ្ឌូណេស៊ី បានឈ្នះក្នុងការដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ 2021 FIFA World Cup U20 ដោយផ្ដួលប្រទេសប្រេស៊ីល និងប៉េរូ ក្នុងការដេញថ្លៃ នៅកិច្ចប្រជុំ នាទីក្រុងសៀងហៃ ប្រទេសចិន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ។

ឥណ្ឌូណេស៊ី ជាប្រទេសមួយ ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៣ ដែលបានដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ពានរង្វាន់នេះ។ ថៃ និង មីយ៉ាន់ម៉ា បានដកខ្លួនពីការដេញថ្លៃ ក្នុងនាមជាសហម្ចាស់ផ្ទះ។

នេះជាជំហានដ៏ល្អប្រសើរមួយសម្រាប់អាស៊ាន ដែលគ្រោងដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup នៅឆ្នាំ២០៣៤ ដែលមានប្រទេសសមាជិកអាស៊ានមួយចំនួន គ្រោងធ្វើសហម្ចាស់ផ្ទះ៕

ប្រភព៖ Fox Sport

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម