Connect with us

ចាប់ខ្លួនគ្រូបង្រៀនម្នាក់ ដែលបង្ខំឱ្យសិស្សញ៉ាំសំរាម ដែលមិនបានយកបោះចោល

ប្រទេសចិនប្លែករហូត

ចិន៖ គ្រូបង្រៀនម្នាក់ ត្រូវបានចាប់ខ្លូនដោយសារបញ្ជាឱ្យសិស្សញ៉ាំសំរាម ក្នុងបន្ទប់ដែលពួកគេមិនបានសម្អាត។

ហេតុការណ៍នេះកើតឡើងនៅក្នុងខេត្ត Henan ដែលគ្រូបង្រៀនត្រកូល ជាំង បានចុះពិនិត្យបន្ទប់គេងរបស់សិស្ស និង ប្រទះឃើញបន្ទប់មួយដែលមានសិស្សចំនួន៤នាក់នៅរួមគ្នា មិនបានយកសំរាមបោះចោល ពេលនោះលោកគ្រូម្នាក់នោះ ក៏បានបញ្ជាឱ្យពួកគេញ៉ាំសំរាមទាំងនោះឱ្យអស់។ ដោយមិនហ៊ានជំទាស់ ក្មេងទាំង៤ ក៏បានធ្វើតាមបញ្ជារហូតដល់បញ្ជូនទៅមន្ទីរពេទ្យ ដោយសារមានអាការៈឈឺពោះ និង រាគ។ ក្រុមគ្រូពេទ្យ បានពិនិត្យឃើញ កាកសំណល់ក្រដាស ថង់ផ្លាស្ទីក និង សំបកផ្លែឈើក្នុងលាមករបស់ក្មេងទាំងនោះ។

ក្រោយដឹងរឿងរ៉ាវទាំងអស់ ឪពុកម្តាយរបស់ពួកគេ ក៏បានរាយការណ៍ទៅកាន់ការិយាល័យអប់រំក្នុងតំបន់។ ចុងក្រោយគ្រូបង្រៀន ជាំង ត្រូវបានចាប់ខ្លួន ចំណែកនាយកសាលា និង នាយករងត្រូវ បានបណ្តេញចេញ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម