Connect with us

អត្ថន័យណាស់ “ដឹងទេថានឹក” ក្នុងរឿងភាគ “កំណត់ត្រាស្នេហ៍” របស់ស្ថានីយទូរទស្សន៍ CTN

“ដឹងទេថានឹក” មាននៅក្នុងសាច់រឿងភាគខ្មែររបស់ CTN “កំណត់ត្រាស្នេហ៍”

ភ្នំពេញ៖ ពិតជាបង្កប់អត្ថន័យខ្លាំងណាស់ បន្ទាប់ពីប្រិយមិត្តជាច្រើន បានស្តាប់បទចម្រៀង “ដឹងទេថានឹក” ដែលជាបទចម្រៀងថ្មីរបស់លោក K-DO និង កញ្ញា សុច្ចកា ដែលបានបកស្រាយរួមគ្នា។

បទនេះ ពិតជាពិរោះរណ្តំចិត្ត ហើយក៏មានហ្វេនដែលសុទ្ធសឹងជាយុវវ័យក៏ចូលចិត្តបទចម្រៀងនេះខ្លាំងណាស់ដែរ ព្រោះជាបទចម្រៀងមួយ ដែលចាក់ដោតអារម្មណ៍របស់ពួកគាត់ ពិសេសអ្នកមានក្តីស្រឡាញ់តែម្តង។ បទចម្រៀង “ដឹងទេថានឹក” កំពុងតែទទួលបានការចុច Like ជាច្រើន ក្រោយបទចម្រៀងមួយនេះ ត្រូវបានដាក់ចូលនៅក្នុងរឿងភាគខ្មែរ “កំណត់ត្រាស្នេហ៍” របស់ស្ថានីយទូរទស្សន៍ CTN ដែលជារឿងភាគមួយពោរពេញដោយមនោសញ្ចេតនា ស្នេហាកម្សត់ លាយឡំដោយទឹកភ្នែក ព្រោះតែការយល់ច្រឡំ ការច្រណែនចង់ឈ្នះរៀងៗខ្លួន ពិសេសតួអង្គសម្តែងនីមួយៗ សុទ្ធសឹងជាតារាសម្តែងដែលមានឈ្មោះល្បី មានបទពិសោធន៍ក្នុងការសម្តែង ធ្វើឱ្យគ្រប់ឈុតឆាកនៃសាច់រឿង គឺល្អឥតខ្ចោះ។

រឿង “កំណត់ត្រាស្នេហ៍” ជារឿងភាគខ្មែរមួយដែល CTN បានយកមកចាក់បញ្ចាំងជូនប្រិយមិត្តទស្សនា អមជាមួយបទចម្រៀងដ៏មានអត្ថន័យផងនោះ។ ប្រិយមិត្តទស្សនាបណ្តើរ ក៏អាចស្តាប់បទចម្រៀងដ៏ពីរោះមួយនេះ ជាមួយគ្នាបានផងដែរ។ ស្ថានីយទូរទស្សន៍ CTN និង Page CTN នឹងធ្វើការចាក់ផ្សាយរឿងភាគ “កំណត់ត្រាស្នេហ៍” នៅក្នុងពេលឆាប់ៗនេះ។

កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា៕

 

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម