Connect with us

Messi បំបែកកំណត់ត្រាមួយទៀតនៅ UCL ក្រោយ Barcelona ឈ្នះ Slavia Prague

Messi បំបែកកំណត់ត្រាមួយទៀតនៅ UCL ក្រោយ Barcelona ឈ្នះ Slavia Prague

បរទេស៖ Lionel Messi បានក្លាយជាកីឡាករដំបូងគេ ដែលរកគ្រាប់បាល់បានក្នុងរយៈពេល ១៥រដូវកាលជាប់ៗគ្នានៃក្របខ័ណ្ឌ Champions League ខណៈ Barcelona ទទួលបានជ័យជម្នះនៅឯ Slavia Prague ។

ប្រធានក្រុម Messi បានជួយឱ្យ Barca នាំមុខមុនជាមួយនឹងការបញ្ចប់ជាលើកដំបូង បន្ទាប់ពីការបញ្ជូនបាល់របស់កីឡាករ Arthur ហើយកីឡាករ Jan Boril របស់ក្រុមម្ចាស់ជើងឯកឆែក តាមស្មើបានវិញ នៅនាទី៥០។ ៧នាទីបន្ទាប់ កីឡាករ Peter Olayinka របស់ Slavia Prague បានធ្វើឱ្យចូលទីខ្លួនឯង។ បញ្ចប់លទ្ធផល Barca ឈ្នះ ២-១។

លទ្ធផលនេះរក្សាក្រុមរបស់ Ernesto Valverde ឈរកំពូលតារាងពូល F ដោយមាន ៧ ពិន្ទុពី ៣ ប្រកួតដែលមាន ៣ ពិន្ទុលើសក្រុម Inter Milan និង Borussia Dortmund ៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម