Connect with us

ចេញបទថ្មីហើយ កម្សត់ណាស់ បាន មុន្នីល័ក្ខ “នាងអើយ” និងបទ “ឈ្លើង” គ្មានវាសនាបានត្រឹមតែស្រមៃ

បទចម្រៀងពីរបទ “ឈ្លើង” និងបទ “នាងអើយ” សម្រាប់ហ្វេនពេញចិត្តស្តូក

ភ្នំពេញ៖ លើកនេះកាន់តែធ្វើឱ្យទស្សនិកជន ចូលចិត្តស្រឡាញ់ ក្រោយ ពេលដែលតារាចម្រៀងដែលមានសម្រស់ស្រស់សោភាវ័យក្មេង បាន មុន្នីល័ក្ខ បានវិលចូលទ្រនំថ្មី បន្ទាប់ពីបានចុះកុងត្រាជាមួយផលិតកម្ម “ថោន”។​ កញ្ញា បាន មុន្នីល័ក្ខ រឹតតែជោគជ័យជាងមុន កាលពីកញ្ញា នៅជាតារាចម្រៀង Cover Song ។

បន្ទាប់ពី កញ្ញា បាន មុន្នីល័ក្ខ ចេញបទចម្រៀង “នឹកនា” មក ក៏ឃើញថា បទចម្រៀងមួយនេះ ទទួលបានការពេញនិយមជាខ្លាំង ពីសំណាក់មិត្តយុវវ័យ។ អ្វីកាន់តែថ្មីជាងនេះទៅទៀត កញ្ញា ក៏បានចេញនូវបទចម្រៀងថ្មី ចំនួនពីរបទ ជាប់ៗគ្នា គឺបទ “ឈ្លើង” និងបទ “នាងអើយ” សុទ្ធតែជាបទកម្សត់ៗបែបស្រុកស្រែ មិនថាអ្នកទីក្រុងក៏អាចស្តាប់បានដែរ។

សង្កេតឃើញថា កញ្ញា បាន មុន្នីល័ក្ខ បច្ចុប្បន្ននេះ មានសន្ទុះឡើងជាខ្លាំង។ ទាំងនេះ ជាជំហានមួយស្វែងរកភាពជោគជ័យរបស់កញ្ញា បាន មុន្នីល័ក្ខ ក្រោយកញ្ញា បានចូលផលិតកម្ម “ថោន”។ កញ្ញា បាន មុន្នីល័ក្ខ ធ្លាប់បញ្ជាក់ប្រាប់ MYTV PLUS ថា៖ “កញ្ញា នៅមានបទចម្រៀងជាច្រើនដែលកំពុងតែត្រៀមថត ហើយក៏បានចេញ MV បទចម្រៀងថ្មីៗមួយចំនួនផងដែរ”។

គួរបញ្ជាក់ថា កញ្ញា បាន មុន្នីល័ក្ខ ជាតារាចម្រៀងមួយរូប ដែលទទួលបានការគាំទ្រ ពីហ្វេនកញ្ញាជាច្រើននាក់ មិនចាញ់តារាចម្រៀងផ្សេងៗទៀតនោះឡើយ៕

 

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម