Connect with us

លទ្ធផលបង្កើតពាក្យចចាមអារ៉ាម Cecilia ផិតក្បត់ ចុងក្រោយត្រូវពិន័យ ៥៨៤២ ដុល្លារ

កុំចេះតែហ៊ាន

ចិន៖ តារាសម្តែងស្រីដែលមានឈ្មោះបោះសំឡេងក្នុងវិស័យភាពយន្តនាង Cecilia Liu បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងតារាសម្តែងប្រុសល្បីឈ្មោះលោក Nicky Wu កាលពីឆ្នាំ២០១៥ និងទទួលបានកូនប្រុសម្នាក់ ជាចំណងដៃដែលបច្ចុប្បន្នមានអាយុ៦ខែ។

ប្រឡូកនៅក្នុងវិស័យសិល្បៈតែងមានព័ត៌មានអាស្រូវកើតឡើង ជាក់ស្តែង កាលពីខែមេសាកន្លងទៅ តារាសម្តែង Cecilia ក៏បានជួបរឿងអាស្រូវថា ផិតក្បត់ស្វាមី ដោយចុងចោទម្នាក់ ត្រូវបានស្គាល់ឈ្មោះលោក Zhou ។ គូស្វាមីភរិយា ដែលជាតារាសម្តែងនេះ បានដាក់ពាក្យបណ្តឹងពីបទបរិហាកេរ្តិ៍ ដោយមកទល់ថ្ងៃទី២២ ខែតុលា នេះដែរ តុលាការ ក៏បានចេញសេចក្តីសម្រេច ដោយលោក Zhou ត្រូវសងជំងឺចិត្តទៅ Cecilia ក្នុងចំនួនទឹកប្រាក់ ៥៨៤២ ដុល្លារ និង លុបរាល់ព័ត៌មានអាស្រូវរបស់នាងទាំងអស់ ក្នុងរយៈពេល១៥ថ្ងៃ ទុកជាការសុំទោស៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម