Connect with us

ថៅកែស្រីហាងតែគុជ AN CHA ទោះមានបុត្រ ប៉ុន្តែសម្រស់ពិតជាស្អាតមិនធម្មតា ព្រោះ…

ចង់ដឹងថាគាត់ធ្វើម៉េចបានស្អាតចឹងអត់?

ភ្នំពេញ៖ អ្នកនាង Vivido គឺជាថៅកែស្រីហាង An Cha ដែលជាហាងតែគុជដ៏ល្បីឈ្មោះមួយនៅប្រទេសកម្ពុជា។ ទោះបីជាមានក្រុមគ្រួសារដ៏កក់ក្តៅ និងជោគជ័យក្នុងមុខជំនួញរបស់អ្នកនាងជាបន្តបន្តាប់ក៏ដោយ ក៏អ្នកនាងមិនដែលបណ្តោយឱ្យសម្រស់របស់ខ្លួនចាស់ទៅតាមវ័យនោះទេ។ មនុស្សទូទៅតែងតែសរសើរអ្នកនាងថា ទោះបីជាអ្នកនាងមានបុត្រ និងរវល់យ៉ាងណាក៏ដោយ ក៍សម្រស់របស់អ្នកនាង នៅតែស្អាតមិនធម្មតាផងដែរ។ អ្នកនាងតែងតែរក្សាសម្រស់យ៉ាងយកចិត្តទុកដាក់ ដោយអ្នកនាង គិតថាសម្រស់ ក៏ជាកត្តាមួយដ៏សំខាប់រួមចំណែកក្នុងជីវិត។

ថ្ងៃនេះអ្នកនាង Vivido បានចែករំលែកពីវិធីសាស្រ្តងាយៗមួយចំនួន ដែលជួយធ្វើឱ្យស្បែកសស្អាត ភ្លឺរលោង និងក្មេងជាងវ័យ សម្រាប់ប្រិយមិត្តទាំងអស់គ្នា។ អ្នកនាង បានប្រាប់មកកាន់ MYTV Plus ថា គាត់តែងតែជ្រើសរើសយកការស៉្បាស្បែកជាប្រចាំនៅហាង NC Cosmetic & Spa ដោយគាត់ជ្រើសរើសយកឈុត Golden Snow White ព្រោះអ្នកនាង គិតថាមានភាពងាយស្រួលសម្រាប់អ្នកនាង។

អ្នកនាងបន្តទៀតថា ការស៉្បានេះចំណាយពេលតែ ២០នាទីប៉ុណ្តោះ ក្នុងការធ្វើសេវាកម្មម្តងៗ ហើយធ្វើការស៉្បាតែម្តង ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ដែលវាពិតជាល្អសម្រាស់អ្នកដែលមានការងាររវល់ច្រើន។ អ្នកនាង Vivido បានបន្ថែមទៀតថា គាត់ពិតជាមិនអាចខ្វះបានឈុត Golden Snow White របស់ NC Cosmetic & Spa ទេ សូម្បីតែពេលដែលគាត់រវល់ខ្លាំងយ៉ាងណា ក៏គាត់ទិញវាយកមកធ្វើនៅផ្ទះផងដែរ៕

 

សូមទស្សនាវីដេអូ៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម