Connect with us

ខ្សែប្រយុទ្ធ Kylian Mbappé បានបំបែកកំណត់ត្រាមួយក្រោយជួយឱ្យ PSG ឈ្នះ Club Brugge

ខ្សែប្រយុទ្ធ Kylian Mbappé បានបំបែកកំណត់ត្រាមួយក្រោយជួយឱ្យ PSG ឈ្នះ Club Brugge

បារាំង÷ ការប្រកួតនាក្របខណ្ឌ Champion League ក្នុងពូល A, ក្រុម Paris Saint-Germain បានយកឈ្នះក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ៥ទល់នឹង ០ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺខ្សែប្រយុទ្ធKylian Mbappé ស៊ុតបាន ៣គ្រាប់ម្នាក់ឯងក្នុងការប្រកួត ។

ក្នុងនោះ Mbappé ក៏បានបំបែកកំណត់ត្រាមួយរបស់ Lionel Messi ផងដែរ។ ទើបតែមានអាយុ ២០ឆ្នាំ និង ៣០៦ថ្ងៃប៉ុណ្ណោះ Kylian Mbappé បានសម្រេចនូវអ្វីដែលកីឡាករបាល់ទាត់ភាគច្រើនសង្ឃឹមថានឹងធ្វើក្នុងឆាកជីវិតរបស់ពួកគេ។

កីឡាករឆ្នើមរូបនេះ បានជួយឱ្យបារាំងឈ្នះជើងឯកពិភពលោក, ជាម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ Ligue 1 និងជាកីឡាករដែលឈ្នះពានរង្វាន់ ៨ ដងរួចមកហើយ។ ពេលនេះ រូបគេបានកាន់កំណត់ត្រាស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ Champions League មុនអាយុ ២១ ឆ្នាំពោលគឺ ១៧គ្រាប់។

គួរបញ្ចាក់ផងដែរថា Mbappé សម្រេចបានលទ្ធផលនេះលឿនជាង Messi ដែលមានអាយុ ២១ ឆ្នាំ ២៨៨ថ្ងៃ ស៊ុតបាន ៨គ្រាប់ នៅពេលដែលគាត់បំបែកកំណត់ត្រារបស់ Raúl Gonzales រយៈពេល ២២ ឆ្នាំនិង ១៦៣ ថ្ងៃ៕

    Loading...

    ពេញនិយម