Connect with us

Bayern Munich ប្ដឹងជាផ្លូវការទៅកាន់ Uefa បន្ទាប់ពីការប្រកួតទល់នឹង Olympiakos

Bayern Munich ប្ដឹងជាផ្លូវការទៅកាន់ Uefa បន្ទាប់ពីការប្រកួតទល់នឹង Olympiakos

បរទេស៖ Bayern Munich បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ Uefa បន្ទាប់ពីការប្រកួតលីគយុវជនរបស់ពួកគេជាមួយក្រុម Olympiakos ត្រូវបានផ្អាក ដោយសារតែអំពើហឹង្សារបស់ហ្វូងអ្នកគាំទ្រ។

ក្លិបយក្សអាល្លឺម៉ង់បាននិយាយថា អ្នកគាំទ្រជាច្រើន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីពួកគេ ត្រូវបានវាយប្រហារ ដោយក្រុមពាក់ម៉ាស់ អំឡុងពេលនាំមុខ ៤-០ ពេលការប្រកួតអាយុក្រោម ១៩ ឆ្នាំកាលពីថ្ងៃអង្គារ។ ហើយ Uefa បានបញ្ជាក់ថា ពួកគេកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។

ប៉ូលីសបានឱ្យដឹងថា មនុស្ស ៨០នាក់ បានមកដល់កីឡដ្ឋាន ដោយជិះម៉ូតូ scooters ៤០គ្រឿង។ ប្រហែលជា ៣០ គ្រឿងក្នុងចំណោមពួកគេពាក់ម៉ាស ឬមួកសុវត្ថិភាព បានលុកលុយទីកន្លែង និងវាយអ្នកគាំទ្រអ្នកគាំទ្រ Bayern ។

លោក Martin Demichelis គ្រូបង្វឹកក្រុម Bayern បាននិយាយថា៖ “ឧប្បត្តិហេតុ បានធ្វើឱ្យយើងមានការភ្ញាក់ផ្អើលជាខ្លាំង។ សូមថ្លែងអំណរគុណចំពោះកីឡាករ គ្រូបង្វឹក និងមន្រ្តីរបស់ក្លិប Olympiakos ដែលបានថែរក្សាពួកយើង បន្ទាប់ពីព្រឹត្តិការណ៍ទាំងនេះ”៕

TrollKhmer

    Loading...

    ពេញនិយម