Connect with us

មេ Facebook ឡើងការពារគម្រោងថ្មី អស់ជាច្រើនម៉ោងនៅសភាអាមេរិក តែចុងក្រោយ…

មេ Facebook ឡើងការពារគម្រោងថ្មី អស់ជាច្រើនម៉ោងនៅសភាអាមេរិក តែចុងក្រោយ…

អាមេរិក៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Facebook លោក Mark Zuckerberg ប្រហែលជាត្រូវខកចិត្ត បន្ទាប់ពីគម្រោងថ្មីរបស់ខ្លួន ឈ្មោះថា “Libra” មិនទទួលបានការគាំទ្រពីសំណាក់សមាជិកសភាអាមេរិក។

មេ Facebook បានចូលរួមនៅក្នុងការសាកសួរអស់រយៈពេលជាច្រើនម៉ោង នៅឯសភាអាមេរិក កាលពីម្សិលមិញ ដើម្បីបញ្ចុះបញ្ចូលឱ្យសមាជិកសភា អនុម័តលើគម្រោង Libra ដែលជាការចរាចរណ៍នូវលុយអេឡិចត្រូនិក របស់ Facebook ។ សមាជិកសភាអាមេរិក មិនទាន់ផ្ដល់សេចក្ដីទុកចិត្តលើការគ្រប់គ្រងឯកជនភាពរបស់អ្នកប្រើប្រាស់ ដែល Facebook ធ្លាប់មានរឿងអាស្រូវជាច្រើន ទាក់ទងនឹងការលេចធ្លាយទិន្នន័យ។

Facebook បានបង្កើតសមាគមគម្រោង Libra ដែលមានដៃគូសហការជាច្រើន។ យ៉ាងណាមិញ បើមិនជោគជ័យទេនោះ លោក Zuckerberg បានអះអាងថា Facebook នឹងដើរចេញពីសមាគម Libra ៕

សូមទស្សនាវីដេអូ៖

ប្រភព៖ The Verge

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម