Connect with us

ស្រ្តីម្នាក់ ស្លៀកច្រើនជាន់ ដើរពេញព្រលានយន្តហោះ ដោយសារមិនចង់បង់ថ្លៃវ៉ាលីលើសគីឡូ

អ្នកណាធ្លាប់ធ្វើបែបនេះខ្លះ?

ហ្វីលីពីន៖ ស្ត្រីហ្វីលីពីនម្នាក់ សម្រេចចិត្តស្លៀកសម្លៀកបំពាក់ច្រើនជាន់ ដោយសារគេចវេះមិនចង់បង់ថ្លៃគីឡូ ដែលលើសនៅព្រលានយន្តហោះ ធ្វើឱ្យមនុស្សជាច្រើនអស់សំណើច នូវគំនិតដ៏ប្លែករបស់នាងជាខ្លាំង។ ជាក់ស្តែងយន្តហោះ ដែលនាង នឹងធ្វើដំណើរនោះ អនុញ្ញាតឱ្យផ្ទុកទម្ងន់ត្រឹម៧គីឡូក្រាមតែប៉ុណ្ណោះ ប៉ុន្តែឥវ៉ាន់នៅវ៉ាលីរបស់នាង មានទម្ងន់៩គីឡូក្រាម ពេលនោះបុគ្គលិក ដែលត្រួតពិនិត្យវ៉ាលី ក៏ប្រាប់នាងថា ត្រូវបង់ថ្លៃគីឡូដែលលើស២គីឡូ។

ដោយសារមិនចង់ចំណាយប្រាក់ ទើបនាងនឹកឃើញវិធីមួយ ដោយរើសម្លៀកបំពាក់មកស្លៀកនៅលើខ្លួនរហូតដល់ ២,៥គីឡូក្រាមឯណោះ រូបភាពរបស់ស្ត្រីម្នាក់នោះ បានចែករំលែកតៗគ្នាដោយមានមតិយោបល់លើកឡើងថា នាងពិតជាកំប្លែង និង មានភាពច្នៃប្រឌិតណាស់៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម