អ្នកស្រលាញ់វិស័យថតរូប អាចចូលរួមកម្មវិធីមហោស្រពរូបថតភ្នំពេញឆ្នាំ២០១៩ល្ងាចនេះទាំងអស់គ្នា
ទំនេរអាចចូលរួមបានណា កម្មវិធីចាប់ផ្តើមពីម៉ោង ៦-៨ យប់
ភ្នំពេញ៖ ប្រទេសកម្ពុជា សម្បូរធនធានមនុស្ស ដែលស្រលាញ់វិស័យថតរូប រហូតធ្លាប់មានក្រុមយុវជនដែលស័្មគ្រចិត្តចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីផ្តិតយករូបភាពនៅតាមខេត្តនានាជាច្រើន ឬ តាមកម្មវិធីតាមតែអាចធ្វើទៅបាន។
ជាក់ស្តែងថ្ងៃទី២៤ ខែតុលា ដល់ ថ្ងៃទី២៤ ខែវិច្ឆិកា នេះដែរ ក៏មានកម្មវិធីបើកមហោស្រពរូបថតខួបទី១០ ដែលមានការដាក់តាំងបង្ហាញពីរូបភាពភ្នំពេញក្នុងឆ្នាំ២០១៩ សម្រាប់អ្នកដែលស្រឡាញ់វិស័យមួយនេះ ដើម្បីស្វែងយល់ពីតិចនិកនៃការថត និង ជួបជាមួយក្រុមអ្នកឯកទេសខាងថតរូបជាច្រើន នៅក្នុងកម្មវិធីផងដែរ។ មិនត្រឹមតែប៉ុណ្ណោះលោកអ្នក អាចស្វែងយល់ពីបទពិសោធន៍ថ្មីៗជាច្រើន ដែលកម្មវិធិ នឹងប្រព្រឹត្តទៅនៅវិទ្យាស្ថានបារាំង នៅកម្ពុជា វេលាម៉ោង ៦-៨ យប់៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍