Connect with us

Conte៖ ក្រុម Borussia Dortmund ខ្លាចពួកយើង Inter

អ៊ីតាលី៖ លោក Antonio Conte បាននិយាយថា ក្រុម Borussia Dortmund “ខ្លាចពួកយើង ហើយផ្លាស់ប្តូរប្រព័ន្ធរបស់ពួកគេ” នៅឯ San Siro ប៉ុន្តែ Inter បានរក្សាយុទ្ធនាការ Champions League របស់ពួកគេឱ្យនៅមានដង្ហើម។

កីឡាករ Lautaro Martinez និង Antonio Candreva ទាំងពីររកបានគ្រាប់បាល់ឱ្យក្រុម Inter នៅ San Siro ដែលជាកន្លែងដែលក្រុមអ៊ីតាលី បានឈ្នះការប្រកួត Champions League ជាលើកដំបូង ក្រោមការដឹកនាំរបស់លោក Conte ។

គ្រូបង្វឹករូបនេះ បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ “ក្រុម Borussia Dortmund បានផ្លាស់ប្តូរប្រព័ន្ធរបស់ពួកគេទៅជា ៥ នាក់នៅខាងក្រោយវិញ ដែលមានន័យថា ពួកគេខ្លាចយើង ហើយចង់លេងដោយផ្លាស់ប្តូរវិធីសាស្រ្តរបស់ពួកគេ ដើម្បីឆ្លុះបញ្ចាំងខ្លួនយើង។ យើងបានត្រៀមខ្លួនសម្រាប់ការប្រកួតផ្សេងគ្នា ប៉ុន្តែយើងបានធ្វើការកែសម្រួលបានយ៉ាងល្អ។ នៅពេលដែល Dortmund ប្តូរត្រឡប់ទៅ ៤-២-៣-១ បន្ទាប់ពីសម្រាក ១៥នាទី យើងបានធ្វើការកែតម្រូវម្តងទៀត ហើយបានគ្រប់គ្រងការប្រកួតទាំងស្រុង”។

នេះជាជ័យជម្នះដ៏សំខាន់ដែលធ្វើឱ្យ Inter មានដល់ទៅ ៤ ពិន្ទុស្មើជាមួយ Borussia Dortmund ខណៈ Barcelona មាន ៧ ពិន្ទុឈរលើកំពូលតារាង៕

TrollKhmer

    Loading...

    ពេញនិយម