Connect with us

អាជ្ញាធរជប៉ុន ប្រាប់ឱ្យប្រជាជនជម្លៀស ព្រោះព្យុះភ្លៀងនឹងមកដល់

ជប៉ុនទៀតហើយ!

ជប៉ុន៖ ប្រជាជនជប៉ុនរាប់ម៉ឺននាក់ ត្រូវបានជូនដំណឹងឱ្យជម្លៀសពីលំនៅឋានជាបណ្ដោះអាសន្ន ដោយសារតែព្យុះ លាយឡំជាមួយភ្លៀងធ្លាក់ក្នុងបរិមាណច្រើន នឹងមកដល់ទីក្រុងតូក្យូ និងតំបន់នៅជុំវិញ នៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩ នេះ។

សូមជម្រាបថា ជប៉ុន ទើបតែរងផលប៉ះពាល់ដោយសារព្យុះទីហ្វុងហាជីប៊ីស ដែលបណ្ដាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៨២នាក់ នៅភាគកណ្ដាល និងខាងកើត ប្រទេសជប៉ុន កាលពី២សប្ដាហ៍មុន។ មនុស្សជាច្រើន កំពុងស្ថិតនៅក្នុងការបាត់ខ្លួននៅឡើយ ចំណែក មនុស្សជាង ៣០០ នាក់ បានរងរបួស។

នៅថ្ងៃសុក្រ ទី២៥ ខែតុលា នេះ អាជ្ញាធរជប៉ុន បានព្រមានថា ភ្លៀងធ្លាក់អាចបង្កឱ្យមានការបាក់ដី និងទឹកជំនន់ ជាពិសេសតំបន់ដែលបានរងផលប៉ះពាល់ដោយសារព្យុះទីហ្វុងហាជីប៊ីស។ ប្រជាជនជប៉ុន ៥ម៉ឺននាក់ នៅទីក្រុង Sagamihara ភាគនីរតីទីក្រុងតូក្យូ បានទទួលរងឥទ្ធិពលព្យុះទីហ្វុងខ្លាំងជាងគេ។

ភ្លៀង ត្រូវបានទីភ្នាក់ងារឧតុនិយមជប៉ុន ព្យាករថា នឹងបន្តធ្លាក់រហូតដល់ពេលល្ងាច ថ្ងៃសុក្រនេះ ចាប់ពី ២០០មម ដល់ ៣០០មម៕

ប្រភព៖ Reuters

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម