Connect with us

ថ្មីម៉ង! ទម្លុះជញ្ជាំងគុកដើម្បីសុំមិត្តស្រីកុំឱ្យបែកគ្នា

ស្នេហ៍ពិតមិនប្រកាន់អូនជាអ្នកទោសឡើយ

អាល្លឺម៉ង់៖ ស្នេហាយុវវ័យឈាមរាវមួយគូបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារខាងប្រុសបានទម្លុះជញ្ជាំងគុកដើម្បីសុំអង្វរអតីតមិត្តស្រីកុំឱ្យបែកពីខ្លួន។ យោងតាមអ្នកយាមពន្ធនាគារនៅភាគពាយព្យទីក្រុង Vechta កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ក្រោយយុវជនមួយរូបមានវ័យ១៨ឆ្នាំបានទទួលទូរស័ព្ទសុំបែកពីមិត្តស្រីខ្លួន ពេលនោះលោកក៏ធ្វើដំណើរទៅពន្ធនាគារ និង ព្យាយាមទម្លុះជញ្ជាំងបង្អួចនៅជាន់ទី១ដើម្បីបានជួបអតីតមិត្តស្រីខ្លួនក្នុងពន្ធនាគារដើម្បីបញ្ចុះបញ្ចូលនាងកុំឱ្យផ្តាច់ទំនងទំនងគ្នា។

តែសកម្មភាពរបស់លោកត្រូវបានឆ្មាំគុកប្រទះឃើញ និង បានរាយការណ៍ទៅក្រុមពន្លត់អគ្គិភ័យដើម្បីធ្វើការអន្តរាគមន៍ ដោយលោកត្រូវបានឃាត់ខ្លួនដើម្បីធ្វើការស៊ើបអង្កេតផងដែរ។

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម