Connect with us

ចិន នឹង ធ្វើ ម្ចាស់ ផ្ទះ Fifa Club World Cup ជំនាន់ ថ្មី នៅ ឆ្នាំ២០២១

ចិន នឹង ធ្វើ ម្ចាស់ ផ្ទះ Fifa Club World Cup ជំនាន់ ថ្មី នៅ ឆ្នាំ២០២១

បរទេស៖ ចិននឹងធ្វើជាម្ចាស់ផ្ទះដំបូងនៃការប្រកួត Fifa Club World Cup ជំនាន់ថ្មីនៅឆ្នាំ២០២១ ។ នេះបើតាមការសម្រេចចិត្តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA នៅទីក្រុងសៀងហៃ។

កាតានឹងធ្វើការប្រកួតចំនួន ២ លើកចុងក្រោយនៃការប្រកួតដែលមាន ៧ ក្រុមនៃពានរង្វាន់នេះ។ Fifa Club World Cup ឆ្នាំ ២០១៩ នឹងចាប់ផ្តើមនៅថ្ងៃទី ១១ធ្នូ ដោយ Liverpool ចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយសប្តាហ៍ក្រោយ។ ហើយការប្រកួតប្រជែងមួយនេះដែលបច្ចុប្បន្នមានក្រុមចំនួន ៧ នឹងត្រូវពង្រីកដល់ ២៤ ក្រុមចាប់ពីថ្ងៃទី ២០ ខែមិថុនាឆ្នាំ ២០២១ ។

លោក Gianni Infantino ដែលជាប្រធាន FIFA បានពណ៌នាថា៖ «នេះគឺជា [ក្លឹប] ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកពិតប្រកដដំបូងបង្អស់។ ការប្រកួតថ្មីនឹងក្លាយជាការប្រកួតមួយដែលអ្នកដែលចូលចិត្តបាល់ទាត់កំពុងទន្ទឹងរងចាំ»៕

    Loading...

    ពេញនិយម