Manchester United ចាប់អារម្មណ៍ក្នុងការផ្ទេរ Thomas Müller នៅខែមករា
អាល្លឺម៉ង់៖ យោងតាមកាសែត Bild បានឱ្យដឹងថា Manchester United ដែលបានព្យាយាមចុះកុងត្រាជាមួយ Thomas Müller កាលឆ្នាំ ២០១៥ មានការចាប់អារម្មណ៍ក្នុងការចុះកុងត្រាយកឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ។
កីឡាករ Müller មិនសូវបានលេងឡើយនៅរដូវកាលនេះ ហើយឥឡូវនេះកីឡាករជើងចាស់តែម្នាក់ក្នុងក្លិបអាចនឹងចាកចេញពី Bayern នៅខែមករាឆាប់ៗនេះ។ ទោះបីជាការបង្ហាញសមត្ថភាពក្នុងការជួយឱ្យក្រុមឈ្នះការប្រកួត Champions League ទល់នឹងក្រុម Olympiacos នៅពាក់កណ្តាលសប្តាហ៍ក៏ដោយ ក៏គេជឿថា កីឡាករវ័យ ៣០ ឆ្នាំរូបនេះនៅតែគិតពីជម្រើសចាកចេញពីអាល្លឺម៉ង់។
កាលពីពីរសប្តាហ៍មុននៅពេលត្រូវបានគេសួរអំពីស្ថានភាពបច្ចុប្បន្នរបស់គាត់ លោក Muller បានប្រាប់ថា៖ « ចង់ចាកចេញដើម្បីស្វែងរកជម្រើសក្នុងក្រុមដំបូង។ ប្រសិនបើបុគ្គលិកគ្រូបង្វឹកមើលឃើញខ្ញុំជាកីឡាករបម្រុងនាពេលអនាគត ខ្ញុំនឹងត្រូវគិតពីស្ថានភាពរបស់ខ្ញុំ » ។
នៅក្នុងការប្រកួតក្លិបអាជីពចំនួន ៤៩៧ ប្រកួតជាមួយក្រុម Bayern លោក Muller បានរកគ្រាប់បាល់បាន ១៨៦ គ្រាប់និង Assist បាន ១៧៣លើក៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍