Connect with us

ដោយសារការអភិវឌ្ឍន៍លឿនពេកធ្វើឱ្យរដ្ឋធានីនេប៉ាល់ផ្ទុកគុណភាពខ្យល់អាក្រក់ជាច្រើន

អភិវឌ្ឍន៍កាន់តែខ្លាំង មនុស្សកាន់តែឆ្ងាយពីធម្មជាតិ

នេប៉ាល់៖ វិស្វករបរិស្ថាន Bhushan Tuladhar និយាយថា រដ្ឋធានីរបស់ប្រទេសនេប៉ាល់ Kathmandu ទទួលរងគុណភាពខ្យល់អាកាសអាក្រក់បំផុតនៅលើពិភពលោកដោយសារតែការអភិវឌ្ឍឆាប់រហ័សពេក។ លោក Bhushan Tulahar ដែលជាវិស្វករបរិស្ថានបណ្តុះបណ្តាល និង ជានាយកប្រតិបត្តិនៃ Sajha Yatayat សហប្រតិបត្តិការដឹកជញ្ជូនសាធារណៈ ហើយក៏ជាប្រធានអង្គការក្រៅរដ្ឋាភិបាលបរិស្ថានអង្គការសុខភាពសាធារណៈ និង ថាមពលផងនោះបានមានប្រសាសន៍ថា ប្រទេសនេប៉ាល់ជារដ្ឋធានីដែលមានខ្យល់អាក្រក់បំផុតទូទាំងពិភពលោកដោយសារ ៧០% នៃប្រជាជននេប៉ាល់ប្រើប្រាស់ការបង្កាត់ភ្លើងដើម្បីចម្អិនម្ហូប ដូចនេះចំហេះផ្សែងបានប៉ះពាល់ជាខ្លាំងដល់បរិស្ថាន។

ហើយប្រភពចំបងនៃការបំពុលបិរស្ថានកើតឡើងដោយសារផ្សែងរថយន្ត ដោយអាត្រាអ្នកប្រើប្រាស់រថយន្តផ្ទាល់ខ្លួនមានចំនួនខ្ពស់ និង អតា្រអ្នកប្រើប្រាស់រថយន្តសាធារណៈមានតែ២៧%តែប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យផ្សែងរថយន្ត និង ធូលីដែលចរាចរណ៍ពាសពេញផ្លូវបានធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សជាខ្លាំង៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម