Connect with us

ប្រាក់ខែមន្ត្រីរាជការ គ្រូបង្រៀន ពេទ្យ នគរបាល នៅឆ្នាំក្រោយ នឹងប្រែប្រួលដូចម្ដេច?

ប្រាក់ខែមន្ត្រីរាជការ គ្រូបង្រៀន ពេទ្យ នគរបាល នៅឆ្នាំក្រោយ នឹងប្រែប្រួលដូចម្ដេច?

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញពីគោលនយោបាយបៀវត្សជាតិ ឆ្នាំ២០២០ ដែលត្រូវបានបង្ហាញក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិសភាព នាព្រឹកថ្ងៃទី២៥ ខែតុលានេះ ក្រោមអធីបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើតាមខ្លឹមសារនៃគោលនយោបាយបៀវត្សជាតិ ឆ្នាំ២០២០ បានបញ្ជាក់ដូចខាងក្រោម៖

-មន្ត្រីរាជការស៊ីវិល៖ គ្រោងដំឡើងពីប្រមាណ ១ ១០០ ១០០ រៀល ឆ្នាំ២០១៩ ដល់ប្រមាណ ១ ១៤២ ៥០០ រៀល នៅខែមករា ឆ្នាំ២០២០ ហើយចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់ប្រមាណ ១ ១៧២ ៥០០ រៀល។

-គ្រូបង្រៀន និងគ្រូពេទ្យ៖ គ្រោងដំឡើងពីប្រមាណ ១ ២០០ ១០០ រៀល ឆ្នាំ២០១៩ ដល់ប្រមាណ ១ ២៤២ ៥០០ រៀល នៅខែមករា ឆ្នាំ២០២០ ហើយចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់ប្រមាណ ១ ២៧២ ៥០០ រៀល។

-នគរបាលជាតិ (ពលបាលត្រី)៖ គ្រោងដំឡើងពីប្រមាណ ១ ១៨៤ ៥៧៧ រៀល (ដោយគិតបញ្ចូលរបបអង្ករ) ឆ្នាំ២០១៩ ដល់ប្រមាណ ១ ២២៦ ៩៧៧ រៀល (គិតបញ្ចូលរបបអង្ករ) នៅខែមករា ឆ្នាំ២០២០ ហើយចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់ប្រមាណ ១ ២៥៦ ៩៧៧ រៀល (គិតបញ្ចូលរបបអង្ករ)។

-យោធិន (ពលទោ)៖ គ្រោងដំឡើងពីប្រមាណ ១ ០៥៥ ៩០០ រៀល ឆ្នាំ២០១៩ ដល់ប្រមាណ ១ ០៩៣ ៥០០ រៀល នៅខែមករា ឆ្នាំ២០២០ (មិនគិតបញ្ចូលរបបអង្ករ) ហើយចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់ប្រមាណ ១ ១២៣ ៥០០ រៀល (មិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលរបបអង្ករត្រូវជាប្រមាណ ១ ១៨១ ៩៧៧ រៀល

សម្រាប់ឆ្នាំ២០២០ ប្រាក់បំណាច់របស់មន្ត្រីជាប់កិច្ចសន្យា នឹងត្រូវបានដំឡើងដល់ចំនួន ៦៧០ ០០០ រៀល៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម