Connect with us

អ្នកជំនាញ ប្រាប់ពីវត្ថុអាថ៌កំបាំងចំនួន៣ ក្នុងពីធីគ្រងរាជ្យរបស់ព្រះចៅអធិរាជជប៉ុន

សុទ្ធតែវត្ថុសក្តិសិទ្ធិ

ជប៉ុន៖ ពិធីឡើងគ្រងរាជ្យរបស់ព្រះចៅអធិរាជថ្មីរបស់ប្រទេសជប៉ុន បានប្រារព្ធឡើងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ខណៈពិភពលោក មានការចាប់អារម្មណ៍លើសន្ទរកថា ការរៀបចំ និងពិធីសែនព្រេននានាតាមទំនៀមទម្លាប់ប្រពៃណីជប៉ុន។ យ៉ាងណាមិញ មានមនុស្សតិចណាស់ ដែលចាប់អារម្មណ៍លើវត្ថុអាថ៌កំបាំងចំនួនបី។

វត្ថុទាំងបី ត្រូវបានដាក់ក្នុងប្រអប់បិទបាំង ដោយមិនឱ្យសាធារណជនបានឃើញឡើយ។ វត្ថុទាំងនេះ ត្រូវបានអ្នកជំនាញអះអាងថា ជាវត្ថុសក្ដិសិទ្ធិដែលបន្សល់ទុកតាំងពីព្រះចៅអធិរាជទីមួយរបស់ប្រទេសជប៉ុន កាលពីជិត ២៧០០ឆ្នាំមុន។ គេបានអះអាងថា ក្នុងប្រអប់មួយ មានផ្ទុកព្រះខ័ន្ត (ដាវ) និងគ្រឿងអលង្ការមួយ។ ចំណែក ប្រអប់ទីពីរ មានផ្ទុកព្រះឆាយ (កញ្ចក់ឆ្លុះ)។

វត្ថុសក្ដិសិទ្ធិទាំងនេះ មិនអាចបង្ហាញជាសាធារណៈបានឡើយ ហើយត្រូវបានរក្សាទុកនៅប្រាសាទ២ផ្សេងគ្នា សម្រាប់ ព្រះខ័ន្ត និង ព្រះឆាយ នៅទីក្រុង Nagoya និង Ise ។ ដោយឡែក គ្រឿងអលង្ការ ត្រូវបានរក្សាទុកនៅវិមានព្រះចៅអធិរាជ នៅទីក្រុងតូក្យូ៕

ប្រភព៖ Zing

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម