Connect with us

ក្រុមចុងភៅវ័យក្មេងកម្ពុជាទៅប្រកួតក្នុងកម្មវិធី International Young Chefs Challenge ២០១៩ នៅប្រទេសចិន

តោះជូនពរក្រុមចុងភៅវ័យក្មេងរបស់យើងទាំងអស់គ្នា!

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមចុងភៅវ័យក្មេងរបស់កម្ពុជាបានចាកចេញពីមាតុភូមិដើម្បីទៅចូលរួមប្រកួតនៅក្នុងកម្មវិធី International Young Chefs Challenge ២០១៩ ដែលប្រារព្ធធ្វើឡើងនៅខេត្តនីងប៉ូ ក្នុងប្រទេសចិន។

ក្រុមចុងភៅវ័យក្មេងទាំង ៥ នាក់ដែលនឹងតំណាងឲ្យកម្ពុជាក្នុងការប្រកួតលក្ខណអន្តរជាតិនេះមានឈ្មោះដូចជា សំបូន ដេវីត ឈន ស៊ីដេត ឈន ចំណាន សៅ ពេជ្រកានុន្ទ និងនួន អរុណ ដែលត្រូវបានដឹកនាំដោយលោក ម៉ក់ ម៉េងលី ដែលជាប្រធានក្រុមចុងភៅវ័យក្មេង លោកស្រី សោម ចិន្តា ចូលរួមជាគណះកម្មការដាក់ពិន្ទុ និងលោក ទូច វុទ្ធី ចូលរួមជាប្រធានដឹកនាំ។ គួរបញ្ជាក់ផងដែរថាកម្មវិធីប្រកួតនេះមានបេក្ខជនចូលរួមប្រកួតប្រមាណជា ៣២ ប្រទេសទូទាំងពិភពលោក ដើម្បីធ្វើការប្រកួតនៅក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ៕

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម