Connect with us

Lee Minho ត្រឡប់មកវិញជាតួអង្គអធិរាជក្នុងរឿង The King: The Eternal monarch

រឿងថ្មី Lee Minho ចាប់ផ្តើមថតហើយបងប្អូន

កូរ៉េខាងត្បូង៖ ក្រោយបញ្ចប់ការហ្វឹកហាត់ទាហានអស់រយៈពេល២ឆ្នាំ និង បង្ហាញខ្លួនក្នុងសិល្បៈសារជាថ្មីដោយការថតម៉ូតសម្រាប់ទស្សនាវដ្តី និង តាមវិធីផ្សេងទៀតជាច្រើនមក ប្រុសស្អាត Lee Min Hoមិនទាន់បានបង្ហាញខ្លួនក្នុងរឿងថ្មីនៅឡើយ ប៉ុន្តែពេលនេះអ្នកគាំទ្រដែលទន្ទឹងរង់ចាំរឿងភាគថ្មីរបស់លោកនឹងមកដល់មិនយូរទៀតឡើយ។

រឿងថ្មីដែលលោកបានចាប់ដៃគូជាមួយនឹងតារាស្រី Kim Go Eun មានចំណងជើង “The King: The Eternal monarch” ដែល Lee Minho នឹងដើរតួជាអធិរាជ បានចាប់ផ្តើមតំណើរការថតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះនៅភាគខាងជើងខេត្ត Chungcheong។ រឿង “The King: The Eternal monarch” គ្រោងនឹងបញ្ចប់ការថតនៅដើមឆ្នាំ២០២០ និង ត្រៀមចាក់បញ្ចាំងតាមរយៈ SBS៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម