Connect with us

ប្រើសន្លឹកអាលុយមីញ៉ូម ចម្អិនអាហារ អាចកើតជំងឺដូចគេថាអត់?

សន្លឹកអាលុយមីញ៉ូម ត្រូវប្រើដើម្បីខ្ចប់សាច់ ឬផ្លែឈើ សម្រាប់អាំង ឬដុត ហើយវាជួយឲ្យអាហារ មិនខ្លោចផងដែរ។

តែមានការអះអាងខ្លះថា ការប្រើសន្លឹកអាលុយមីញ៉ូមក្នុងការចម្អិនអាហារ អាចបណ្ដាលឲ្យសមាសធាតុអាលុយមីញ៉ូម ជ្រាបចូលក្នុងអាហារ និងបង្កហានិភ័យដល់សុខភាព។ ទោះយ៉ាងណា ខ្លះទៀតថា មិនអីនោះទេ។
១. បរិមាណតិច នៃអាលុយមីញ៉ូមក្នុងអាហារ
អាលុយមីញ៉ូម ជាសារធាតុលោហធាតុ ភាគច្រើន ជាប់ជាមួយផូស្វ័រ និងស្ពាន់ធ័រ នៅក្នុងដី ថ្មី និងដីឥដ្ឋ។ សារធាតុនេះ ក៏មាននៅក្នុងខ្យល់ និងទឹកផងដែរ។ សម្រាប់អាហារវិញ វាស្ថិតនៅក្នុងផ្លែឈើ បន្លែ សាច់ ត្រី និងអាហារប៉ូវមួយចំនួនទៀត។ សមាសធាតុអាលុយមីញ៉ូមមួយចំនួនទៀត មាននៅក្នុងអាហារកែច្នៃ ដូចជាសមាសធាតុធ្វើឲ្យចូលចិត្ត ឬញឿន និងសមាសធាតុបង្កើតពណ៌ ជាដើម។
ជាទូទៅ បរិមាណអាលុយមីញ៉ូមតិចតួច ដែលយើងញ៉ាំរាល់ថ្ងៃ ត្រូវចាត់ទុកថា សុវត្ថិភាព។
២. បង្កើនបរិមាណអាលុយមីញ៉ូមក្នុងអាហារ
ភាគច្រើននៃសមាសធាតុអាលុយមីញ៉ូមក្នុងរាងកាយយើង គឺទទួលតាមរយៈការញ៉ាំអាហារ។ ទោះយ៉ាងណា ការសិក្សាបង្ហាញថា សន្លឹកអាលុយមីញ៉ូម ដែលប្រើខ្ចប់អាហារសម្រាប់រក្សាទុក ឬក្នុងការចម្អិន អាចជ្រាបចូលក្នុងអាហារ។ នេះមានន័យថា វាបង្កើនបរិមាណអាលុយមីញ៉ូមក្នុងអាហារ។
ក្នុងករណីខាងលើនេះ មានការសិក្សាជាច្រើន បង្ហាញថា ការប្រើសន្លឹកអាលុយមីញ៉ូមញឹកញាប់ ក្នុងការចម្អិនអាហារ អាចបង្កគ្រោះថា្នក់ដល់សុខភាព។ ប៉ុន្ដែពុំទាន់មានភស្ដុតាងរឹងមាំ បញ្ជាក់ថា វាបង្កឲ្យកើតជំងឺណាមួយនោះទេ។
៣. chetgស្រូបយកសារធាតុអាលុយមីញ៉ូមច្រើនពេក
បរិមាណអាលុយមីញ៉ូម ក្នុងអាហារ ដែលយើងញ៉ាំរាល់ថ្ងៃ ត្រូវចាត់ទុកថា សុវត្ថិភាព។ នេះដោយសាររាងកាយយើងអាចបំបែកបរិមាណសារធាតុអាលុយមីញ៉ូម ដែលយើងញ៉ាំ។ ប៉ុន្ដែរបបអាហារមានសារធាតុអាលុយមីញ៉ូម (Dietary Aluminum) ជាកត្ដាមួយក្នុងការបង្កជំងឺភ្លេចភ្លាំង Alzheimer។ អ្នកជំងឺនេះ បាត់បង់ការចងចាំ និងខ្សោយមុខងារខួរក្បាល ហើយក្នុងខួរក្បាលអ្នកជំងឺ រកឃើញមានសមាសធាតុអាលុយមីញ៉ូមយ៉ាងច្រើន។ ក្រៅពីជំងឺភ្លេចភ្លាំង ការសិក្សាជាច្រើន បង្ហាញថា របបអាហារមានផ្ទុកសារធាតុអាលុយមីញ៉ូម ក៏អាចបណ្ដាលឲ្យកើតជំងឺរលាកពោះវៀន (IBD)៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម