Connect with us

ព្យាករណ៍ EPL៖ Liverpool ទល់នឹង Tottenham Hotspur

អង់គ្លេស៖ ការប្រកួតក្របខ័ណ្ឌ English Premier League បានឈានដល់សប្ដាហ៍ទី១០ ដោយក្រុមនីមួយៗ បានត្រៀមខ្លួនយ៉ាងល្អ ដើម្បីដណ្ដើមយក ៣ពិន្ទុ។ ដោយឡែក ក្រុម Liverpool នឹងស្វាគមន៍ក្រុម Tottenham Hotspur នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ ម៉ោង ២៣:៣០ នាទី (ម៉ោងនៅកម្ពុជា)។

ប្រកួតសប្ដាហ៍ទី៩ របស់ក្រុមទាំងពីរ៖

-Manchester United ១-១ Liverpool
-Tottenham Hotspur ១-១ Watford

Liverpool ទើបតែរកបានជ័យជម្នះលើក្រុម Genk ដោយលទ្ធផល ៤-១ ក្នុងកម្មវិធី UEFA Champions League នៅពាក់កណ្ដាលសប្ដាហ៍នេះ ធ្វើឱ្យពួកគេ កាន់តែមានទំនុកចិត្តក្នុងការប្រកួតទល់នឹង Spurs ។ ចំណែក Spurs ក៏មិនចាញ់ក្រុមហង្សក្រហមដែរ ដោយទើបតែលត់ក្រុម FK Crvena Zvezda ដោយលទ្ធផល ៥-០ នៅ Champions League ។

ចំណាត់ថ្នាក់ក្នុងតារាង EPL សប្ដាហ៍ទី៩៖

-Liverpool ឈរលេខ១ (២៥ពិន្ទុ)
-Tottenham Hotspur ឈរលេខ៧ (១២ពិន្ទុ)

កីឡាករ ដែលអាចជាប់ជម្រើស១១នាក់ដំបូង៖

-Liverpool (អ្នកចាំទី៖ Alisson; ខ្សែការពារ៖ Arnold, Matip, Van Dijk, Robertson; ខ្សែបម្រើ៖ Fabinho, Wijnaldum, Henderson; ខ្សែប្រយុទ្ធ៖ Salah, Firmino, Mane)។

-Tottenham Hotspur (អ្នកចាំទី៖ Gazzaniga; ខ្សែការពារ៖ Aurier, Sanchez, Vertonghen, Davies; ខ្សែបម្រើ៖ Ndombele, Sissoko, Lamela, Alli, Son; ខ្សែប្រយុទ្ធ៖ Kane) ។

កីឡាករអវត្តមាន៖

កីឡាករ Shaqiri និង Clyne សុទ្ធតែមានបញ្ហារបួស តែមិនប៉ះពាល់ដល់ជម្រើស១១នាក់ដំបូងរបស់ក្រុម Liverpool ឡើយ។ រីឯ Spurs អវត្តមានកីឡាករ Sessegnon, អ្នកចាំទី Lloris ដែលមានរបួស ខណៈ Eriksen មិនទាន់ច្បាស់។

ប្រវត្តិជួបគ្នា ៥លើកចុងក្រោយ៖

-Spurs ០-២ Liverpool (០២ មិថុនា ២០១៩ កម្មវិធី វគ្គផ្តាច់ព្រ័ត្រ UCL)
-Liverpool ២-១ Spurs (៣១ មីនា ២០១៩ កម្មវិធី EPL)
-Spurs ១-២ Liverpool (១៥ កញ្ញា ២០១៨ កម្មវិធី EPL)
-Liverpool ២-២ Spurs (០៤ កុម្ភៈ ២០១៨ កម្មវិធី EPL)
-Spurs ៤-១ Liverpool (២២ តុលា ២០១៧ កម្មវិធី EPL)

ដូច្នេះ ៥ប្រកួតចុងក្រោយ ឃើញថា Liverpool ឈ្នះ ៣លើក ស្មើ ១លើក និង ចាញ់ ១លើក។

ការទស្សន៍ទាយរបស់ MyTV Plus សម្រាប់ជំនួបនេះ៖ Liverpool ២-១ Spurs ។

ស្ថានីយទូរទស្សន៍របស់ CBS នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ រួមទាំងការប្រកួតផ្សេងៗទៀត។ លើសពីនេះ ក៏មានការផ្សាយបន្តផ្ទាល់ក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញផងដែរ។ ដូច្នេះ ប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា៕

 

    Loading...

    ពេញនិយម