Connect with us

នាយ ក្រឹម បង្ហោះរូបកូនភ្លោះរបស់គាត់ មើលគួរឱ្យស្រឡាញ់

ស្អាតអីស្អាតយ៉ាងនេះ កូនភ្លោះរបស់ នាយ ក្រឹម

ភ្នំពេញ៖ តារាកំប្លែងមុខជ្រួញ ពូកែធ្វើត្រាប់តាមស្វា នាយ ក្រឹម កំពុងបង្ហាញនូវរូបកូនភ្លោះរបស់គាត់ ឱ្យប្រិយមិត្តបានស្គាល់ ហើយក៏ចង់បង្ហាញថាកូនរបស់ខ្លួន មានវ័យកាន់តែធំហើយ។ យ៉ាងណាមិញកូនភ្លោះរបស់ នាយ ក្រឹម ពិតជាមានសម្រស់ស្រស់ស្អាតដូចម្តាយ អ្នកនាង ស្រីលាភ ជាងនាយ ក្រឹម ដោយសារតែមុខមាត់ស្រដៀងនឹងស្រីលាភ។

ក្រោយពីតារាកំប្លែងជើងចាស់ នាយ ក្រឹម បានបង្ហោះរូបកូនមក ក៏មានហ្វេនជាច្រើននាំគ្នាសរសើរមិនដាច់ពីមាត់នូវសម្រស់របស់កូន នាយ ក្រឹម ដែលពិតជាមានភាពទាក់ទាញខ្លាំងណាស់។

នាយ ក្រឹម ជាតារាកំប្លែងមួយរូបដែលតែងតែចាប់ដៃគូជាមួយ នាយ កុយ បង្កើតជាសំណើចសើចមិនចប់ ធ្វើឱ្យប្រិយមិត្តអ្នកទស្សនា សើចសប្បាយក្រោយទទួលទានបាយរួច។

បន្ទាប់ពីបានចាប់ដៃគ្នាសាងសុភមង្គលជាមួយភរិយា អ្នកនាង ស្រីលាភ ដែលជាតារាកំប្លែងរួមអាជីពជាមួយគ្នាមក នាយ ក្រឹម ហាក់បីដូចជាមានក្តីសុខជាខ្លាំង ស្របពេលរូបគាត់ ទទួលបានកូនភ្លោះទៅទៀត។ នេះជាចំណុចមួយដែលធ្វើឱ្យ នាយ ក្រឹម រឹតតែស្រឡាញ់ស្រីលាភកាន់តែខ្លាំង ព្រោះនេះជាចំណងដៃមួយសម្រាប់គ្រួសារមួយនេះ៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម