Connect with us

តោះទៅមើលប្រាក់​រង្វាន់​ជើងឯក​លី​គ​បាល់ទាត់កំពូល​របស់ប្រទេសជិតខាង

តោះទៅមើលប្រាក់រង្វាន់ជើងឯកលីគបាល់ទាត់កំពូលរបស់ប្រទេសជិតខាង

ភ្នំពេញ៖ ថ្មីៗនេះ មានប្រតិកម្មពីសំណាក់អ្នកស្នេហាវិស័យកីឡាបាល់ទាត់នៅកម្ពុជា យ៉ាងខ្លាំង ទាក់ទងនឹងប្រាក់រង្វាន់ជើងឯកលីគកំពូលកម្ពុជា ដែលមានទំហំទឹកប្រាក់ចំនួន ៦០លានរៀល ឬ ១៥០០០ ដុល្លារអាមេរិក។ តួលេខនេះ ត្រូវបានសាធារណជនមួយចំនួន យកទៅប្រៀបធៀបជាមួយនឹងប្រាក់រង្វាន់លីគកំពូលនៅក្នុងប្រទេសជិតខាងផងដែរ។

យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា លីគកំពូលឡាវ សម្រាប់ជើងឯក ទទួលបានប្រាក់រង្វាន់ ៣៤០០០ ដុល្លារអាមេរិក ដែលតួលេខនេះ ច្រើនជាងប្រាក់រង្វាន់ជើងឯកលីគកំពូលកម្ពុជា ជាង ២ដង។ ដោយឡែក លីគកំពូលវៀតណាម ជើងឯកទទួលបាន ១០ម៉ឺនដុល្លារអាមេរិក ខណៈលីគកំពូលថៃ ជើងឯកទទួលបាន ៣៣ម៉ឺនដុល្លារអាមេរិក។

សូមជម្រាបថា ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៩នេះ បានទៅលើក្លិប ព្រះខ័នរាជស្វាយរៀង, ជើងឯកលីគកំពូលឡាវ បានទៅលើក្លិប Lao Toyota FC, ជើងឯកលីគកំពូលវៀតណាម បានទៅលើក្លិប Hanoi T&T និង ជើងឯកលីគកំពូលថៃ បានទៅលើក្លិប Chiang Rai United ៕

    Loading...

    ពេញនិយម