គណនីរបស់រដ្ឋមន្ត្រីព័ត៌មាន ត្រូវជនខិលខូចលួចចូលប្លុក
សូម្បីគណនីថ្នាក់ដឹកនាំកំពូលខាងព័ត៌មាននៅកម្ពុជា ក៏ត្រូវគេលួចប្លុកដែរ
ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា លោកទើបតែទទួលបានគណនីហ្វេសប៊ុករបស់គាត់ ត្រឡប់មកវិញ បន្ទាប់ពីមានអន្តរាគមន៍ពីក្រុមហ៊ុនហ្វេសប៊ុក ដែលជួយ Unblock គណនីរបស់គាត់ ដែលត្រូវបានជនពាលនាំគ្នាប្លុក ព្រោះតែគាត់ និយាយការពិតពីរឿងព្រំដែន។
លោករដ្ឋមន្ត្រីបន្តថា នៅម៉ោង ១១ ក្រោយពីការទទួលជាផ្លូវការប្រធានាធិបតី ហុងគ្រី នៅព្រះបរមរាជវាំង លោកនឹងជួបអ្នកកាសែតមួយចំនួន ដើម្បីនិយាយពីការចូលរួមរបស់បណ្ដាញទំនាក់ទំនងសង្គម ពិសេស ហ្វេសប៊ុក ដែលមានប្រជាប្រិយភាព ក្នុងចំណោមអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឱ្យយ៉ាងណា កម្ចាត់ព័ត៌មានក្លែងក្លាយ (Fake News) ហើយការពារអ្នកបើកកកាយរឿងពិត (Whistleblower) មិនឱ្យគេប្លុកគណនីខ្លួនបាន៕
ប្រភព៖ Kanharith Khieu
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍