Connect with us

មកទស្សនាវីដេអូ តាក់ស៊ីហោះនៅប្រទេសសិង្ហបុរី ជាលើកដំបូង (មានវីដេអូ)

សិង្ហបុរី៖ វាមិនមែនមានតែក្នុងរឿងបែបវិទ្យាសាស្ត្រនោះទេ ដោយពេលនេះ តាក់ស៊ីហោះ ត្រូវបានដាក់ឱ្យសាកល្បងជាលើកដំបូង នៅក្នុងប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ ដើម្បីរួមចំណែកសម្រួលនូវការកកស្ទះចរាចរណ៍ និងកាត់បន្ថយការបំពុលបរិយាកាស ព្រមទាំងការរំខានដោយសំឡេង។

ក្រុមហ៊ុន Citigroup បានលើកឡើងថា នៅទសវត្សរ៍ក្រោយ ការលក់តាក់ស៊ីហោះនេះ អាចមានទំហំទឹកប្រាក់រហូតដល់ ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។ កាលពីសប្ដាហ៍មុន ការសាកល្បងតាក់ស៊ីហោះ បានប្រព្រឹត្តទៅដោយក្រុមហ៊ុន Skyports ដែលមានមូលដ្ឋានពីចក្រភពអង់គ្លេស សហការជាមួយក្រុមហ៊ុន Volocopter របស់ប្រទេសអាល្លឺម៉ង់ នៅសិង្ហបុរី ដើម្បីដាក់បង្ហាញនូវតាក់ស៊ីហោះដែលដំណើរការដោយប្រើប្រាស់អាគុយ៕

សូមទស្សនាវីដេអូខាងក្រោម៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com