Connect with us

នៅសល់តែ២ថ្ងៃទៀតនោះទេ រឿង “កំណត់ត្រាស្នេហ៍” នឹងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ CTN ហើយ

ជិតបានទស្សនាហើយ ដឹងតាល្អមើលហើយរឿង “កំណត់ត្រាស្នេហ៍”

ភ្នំពេញ៖ រឿងភាគខ្មែរបែបមនោសញ្ចេតនា  “កំណត់ត្រាស្នេហ៍” នឹងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ CTN ហើយ នេះជាខ្សែភាពយន្តមួយដែលពោរពេញដោយមនោសញ្ចេតនាទឹកភ្នែក ការច្រណែនឈ្នានីស សាច់រឿងបែបយុវវ័យ ដែលបង្ហាញពីសង្គមនាបច្ចុប្បន្ននេះផងដែរ។

រឿង “កំណត់ត្រាស្នេហ៍” ជារឿងភាគខ្មែរមួយដែលស្ថានីយទូរទស្សន៍ CTN បានយកចាក់បញ្ចាំងជូនប្រិយមិត្តទស្សនា គ្រប់ឈុតឆាកខ្លីៗដែលចាក់បញ្ចាំងកន្លងមក ប្រិយមិត្តដែលធ្លាប់បានទស្សនាលាន់មាត់ថា ជារឿងភាគខ្មែរមួយដែលទស្សនាហើយពិតជាចង់ទស្សនា គ្រប់ការសម្តែងរបស់តួអង្គគឺមានភាពបុិនប្រសប់ក្នុងការសម្តែង ពិសេសជាងនេះសុទ្ធសឹងតែជាតួអង្គល្បីៗប្រចាំប្រទេសកម្ពុជាថែមទៀត។

យ៉ាងណាវិញ ទស្សនិកជនដែលកំពុងរង់ចាំទស្សនា រឿង “កំណត់ត្រាស្នេហ៍” គឺនៅសល់តែ២ថ្ងៃទៀតតែប៉ុណ្ណោះ ស្ថានីយទូរទស្សន៍ CTN  នឹងធ្វើការចាក់ផ្សាយរឿង “កំណត់ត្រាស្នេហ៍” នៅថ្ងៃចន្ទ​ ដល់ ថ្ងៃ ព្រហស្បត្តិ៍ វេលាម៉ោង ៧យប់​ ដល់ ម៉ោង ៨យប់៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម