Connect with us

លោក Jack Ma បបួល Floyd ឡើងវាយមួយស្មើ បើសិនគេគ្រាន់តែសម្ដែង

បញ្ឈឺ Floyd ទៀត!

បរទេស៖ មហាសេដ្ឋីជនជាតិចិន លោក Jack Ma បានអះអាងថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឡើងសង្វៀនប្រកួតទល់នឹង Floyd Mayweather ប្រសិនបើវា គ្រាន់តែជាការសម្ដែង។

ក្នុងវីដេអូមួយ ដែលបង្ហោះចូលក្នុងបណ្ដាញទំនាក់ទំនងសង្គម Twitter កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ស្ដេចប្រដាល់ ហ្វីលីពីន Manny Pacquiao និងលោក Jack Ma បានប្រកាសឡើងវាយជាមួយ Floyd ។ “Floyd Mayweather បើលោកចង់វាយ មកវាយជាមួយខ្ញុំ។ បើលោកចង់សម្ដែង មិត្តរបស់ខ្ញុំ Jack Ma នឹងទទួលរ៉ាប់រង” នេះជាសាររបស់ Pacquiao ។ ជាមួយគ្នានេះ លោក Jack Ma បានលើកឡើងថា៖ “ខ្ញុំត្រៀមរួចជាស្រេច។ ពេលណាក៏បាន កន្លែងណាក៏ដោយ ក្រុមរបស់ Manny (Pacquiao) បានត្រៀមរួចហើយ”។

Pacquiao បានប្រកួតទល់នឹង Floyd កាលពីឆ្នាំ២០១៥ ដែល Floyd បានយកឈ្នះដោយការសម្រេចជាឯកច្ឆន្ទ។ ការប្រកួតនេះ ត្រូវបានមហាជន រិះគន់យ៉ាងខ្លាំង ដោយលើកឡើងថា អ្នកដាក់ពិន្ទុលម្អៀង ដោយសារតែ Floyd ត្រូវបាន Pacquiao វាយត្រូវជាច្រើន។ ចំពោះ លោក Jack Ma ទើបតែលាលែងពីតំណែងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនយក្ស Alibaba កាលពីខែមុន ដោយលោក បញ្ជាក់ថា គាត់ចង់ជួយដល់វិស័យអប់រំវិញ។ ជាងនេះទៅទៀត លោក ក៏ចូលចិត្តក្បាច់គុនផងដែរ ដោយបានសម្ដែងក្នុងភាពយន្តរឿងខ្លីមួយ ដែលផលិតឡើងដោយលោក Jet Li ។ ក្នុងរឿងនេះ លោក Jack Ma សម្ដែងជាគ្រូក្បាច់គុន ថៃជី ៕

ប្រភព៖ CNN

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម